×
ព័ត៌មានថ្មី
  1. «សមរភូមិសំណើច» សប្ដាហ៍នេះ ការប្រកួតដ៏សំខាន់ ក្រុមផ្ការីកត្រៀមចូលសមរភូមិលើទីលាន ដើម្បីសម្រេចជោគវាសនារបស់ក្លិប
  2. លោកជំទាវអ្នកឧកញ៉ា ម៉ៅ ចំណាន គិតម៉េង ប្រធានសមាគមសិល្បករខ្មែរ បានរៀបចំជំនួបពិភាក្សាដាច់ដោយឡែកមួយជាមួយនឹងសមាជិកសកម្មរបស់សមាគមសិល្បករខ្មែរ ជុំវិញដំណើរវិវត្តន៍ការងាររយៈពេល១ឆ្នាំ
  3. កម្មវិធីកម្លាំងគោជល់ ឧបត្ថម្ភផ្ដាច់មុខដោយ Red Bull លាតត្រដាងបេក្ខភាពឈានទៅវគ្គបន្ទាប់ 15 នាក់ដំបូង ខណៈអ្នកជាប់នឹងត្រូវបង្ហាញជាបន្តបន្ទាប់
  4. ស្ទូឌីយោ Camwood នៃក្រុមហ៊ុន CBS និង The Studio ចុះអនុស្សរណៈនៃការយោគយល់គ្នាដើម្បីបើកដំណើរការផលិតកម្មភាពយន្ត និងកម្មវិធីទូរទស្សន៍អន្តរជាតិនៅកម្ពុជា
  5. វិញ្ញាសាដែលមិនមែនជាការចម្អិនក្នុងផ្ទះបាយ MasterChef Cambodia

Anthony Martial ច្រានចោល​ការអះអាង​របស់​អ្នកចាត់ការ Man Utd ដែល​ថា​ខ្លួនមិនព្រម​ចូលលេង

Anthony Martial បដិសេធការអះអាងរបស់ Ralf Rangnick ដែលថា ខ្លួនបានបដិសេធមិនព្រមចូលលេងសម្រាប់ក្រុម Manchester United ក្នុងការប្រកួតក្របខណ្ឌ Premier League ជាមួយ Aston Villa ។

BIRMINGHAM, ENGLAND – JANUARY 15: Ralf Rangnick the interim / caretaker manager / head coach of Manchester United during the Premier League match between Aston Villa and Manchester United at Villa Park on January 15, 2022 in Birmingham, United Kingdom. (Photo by Matthew Ashton – AMA/Getty Images)

Martial បានលើកឡើងថា៖ “ខ្ញុំបាននៅទីនេះអស់រយៈពេល៧ឆ្នាំហើយ ខ្ញុំមិនធ្លាប់មើលងាយ ហើយខ្ញុំនឹងមិនមើលងាយក្លិប និងអ្នកគាំទ្រនោះទេ។”

Anthony Martial បានបដិសេធការអះអាងរបស់លោក Ralf Rangnick អ្នកចាត់ការបណ្ដោះអាសន្ន ដែលអះអាងថា ខ្សែប្រយុទ្ធរូបនេះ បានបដិសេធមិនលេងឱ្យ Manchester United ឡើយ។ លោក Rangnick បាននិយាយថា Martial មិនចង់នៅក្នុងក្រុមនេះទេ បន្ទាប់ពី Man United បានស្មើ ២-២ ជាមួយ Aston Villa ។

Martial ចង់ចាកចេញពី Man Utd ក្នុងខែនេះ ហើយមិនបានបង្ហាញខ្លួនចាប់តាំងពីការឈ្នះ ៣-២ លើក្រុម Arsenal កាលពីថ្ងៃទី២ ខែធ្នូ ប៉ុន្តែកីឡាករវ័យ ២៦ឆ្នាំរូបនេះ បានទទូចថា ខ្លួនបានត្រៀមខ្លួនសម្រាប់ការចូលលេងឱ្យក្រុមបិសាចក្រហម។

Martial សង្ឃឹមថា ខ្លួននឹងអាចចាកចេញក្នុងលក្ខខណ្ឌខ្ចីជើងក្នុងខែមករានេះ ដើម្បីទទួលបានឱកាស លេងទៀងទាត់។ ក្រុម Sevilla នៃក្របខណ្ឌ La Liga នៅតែជាគោលដៅរបស់ Martial ព្រោះគេជឿថា វាជាកន្លែងដែលគេអាចទទួលបានឱកាសលេងទៀងទាត់ ចំពេលមានការចាប់អារម្មណ៍ពីក្លិបផ្សេងទៀត រួមទាំង Barcelona និង Juventus ផងដែរ។

ប៉ុន្តែរហូតមកដល់ពេលនេះ Sevilla បានផ្ដល់កិច្ចសន្យាដែលខ្លួននឹងចេញថ្លៃនឿយហត់ប្រចាំសប្ដាហ៍របស់ Martial តែពាក់កណ្ដាលប៉ុណ្ណោះ។ ចំពោះ Man United មានបំណងឱ្យក្លិបដទៃខ្ចីជើងកីឡាករបារាំងរូបនេះ ប្រសិនបើក្លិបណាមួយ ហ៊ានចំណាយលើថ្លៃនឿយហត់ប្រចាំសប្ដាហ៍របស់គេទាំងអស់ បូកនឹងថ្លៃខ្ចីជើង។

កុំភ្លេចរង់ចាំទស្សនា កម្មវិធី CBS Fantasy League ដែលចាក់ផ្សាយរៀងរាល់ថ្ងៃសុក្រ វេលាម៉ោង ២១:០០ – ២២:០០ នៅលើកញ្ចក់ទូរទស្សន៍ CTN ហ្វេសប៊ុកផេកផ្លូវការ CTN TV និង ហ្វេសប៊ុកផេក CBS Sport ។ បន្ទាប់មក នៅរៀងរាល់ចុងសប្ដាហ៍ ទស្សនិកជន ក៏អាចទស្សនាការប្រកួតក្របខណ្ឌ Premier League នៅ CTN និង MyTV បណ្ដើរ លេងឆាតកម្សាន្តបណ្តើរ តាមរយៈតេឡាក្រាមលេខទូរសព្ទ +85578666500 ប៉ុន្តែកុំភ្លេចដាក់រូបភាពពិតប្រាកដរបស់លោកអ្នកនៅតេឡេក្រាមផង ពេលនោះលោកអ្នក នឹងអាចឃើញសាររបស់លោកអ្នកនៅលើកញ្ចក់ទូរទស្សន៍៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង