×
ព័ត៌មានថ្មី
  1. ភាគទី៤ នៃរឿង «ខែលសុភមង្គល» ក្រោមចំណងជើង «អំណោយថ្ងៃមង្គល» បង្ហាញពីអំណោយដ៏មានតម្លៃបំផុត គឺក្តីស្រឡាញ់ដ៏ធំធេងក្នុងការរៀបចំផែនការហិរញ្ញវត្ថុ និងការការពារអនាគតមនុស្សជាទីស្រឡាញ់របស់យើង។
  2. Coming Soon | ភាគទី៤ រឿង “ខែលសុភមង្គល” ក្រោមចំណងជើង “អំណោយថ្ងៃមង្គល” (The Wedding Gift)
  3. ជោគជ័យបន្តទៀត! រឿង “ខែលសុភមង្គល” ភាគទី ៣ ក្រោមចំណងជើង “វិក្កយបត្រ” បង្ហាញពីគំរូនៃភាពកតញ្ញូរបស់កូន និងសារៈសំខាន់នៃការរៀបចំផែនការហិរញ្ញវត្ថុដើម្បីការពារមនុស្សជាទីស្រឡាញ់ដោយមិនគិតពីអាយុក្មេង ឬមានមុខរបរការងារអ្វីនោះទេ។
  4. Coming Soon | ភាគទី៣ រឿង «ខែលសុភមង្គល»
  5. CBS Boxing ប្រកាសផ្លាស់ប្តូរទីតាំងប្រកួតថ្មី

ក្របខណ្ឌ Premier League ផ្ដល់​ចំណូល​ជាង ១០ពាន់លានដុល្លារ​ដល់​សេដ្ឋកិច្ច​ចក្រភពអង់គ្លេស

ការសិក្សាមួយ បានបង្ហាញថា ក្របខណ្ឌបាល់ទាត់ Premier League របស់អង់គ្លេស បានរួមចំណែក ៧,៦ពាន់លានផោន (ប្រហែល ១០ ពាន់លានដុល្លារអាមេរិក) ដល់សេដ្ឋកិច្ចរបស់ចក្រភពអង់គ្លេស ក្នុងអំឡុងការរាតត្បាតរាតត្បាតជំងឺកូវីដ១៩ រដូវកាល ២០១៩-២០។

ការសិក្សាដោយ EY UK បង្ហាញពីរបៀបដែលក្របខណ្ឌ Premier League និងក្លិបរបស់ខ្លួន បានបន្តបង្កើតអត្ថប្រយោជន៍យ៉ាងទូលំទូលាយសម្រាប់សេដ្ឋកិច្ច សង្គម និងពីរ៉ាមីតបាល់ទាត់ទាំងមូល ទោះបីជាមានការប្រឈមខ្លាំងដោយសារជំងឺកូវីដ១៩ក៏ដោយ។

Premier League និងក្លិបរបស់ខ្លួន បានរួមចំណែកនូវចំណូលពន្ធសរុប ចំនួន ៣,៦ពាន់លានផោន ដល់ចក្រភពអង់គ្លេស ក្នុងរដូវកាល២០១៩-២០ ក្នុងនោះមានចំនួន ១,៤ពាន់លានផោន ដែលបានពីកីឡាករដែលប្រកបអាជីពនៅក្របខណ្ឌ Premier League ។

របាយការណ៍បង្ហាញថា មានអ្នកទស្សនាក្របខណ្ឌ Premier League ទូទាំងពិភពលោក ចំនួន ៣,២ពាន់លាននាក់ ក្នុងរដូវកាល ២០១៩-២០ ដែលជាចំនួនច្រើនជាងអ្នកទស្សនា UEFA Champions League ទ្វេដង។

កុំភ្លេចរង់ចាំទស្សនា កម្មវិធី CBS Fantasy League ដែលចាក់ផ្សាយរៀងរាល់ថ្ងៃសុក្រ វេលាម៉ោង ២១:០០ – ២២:០០ នៅលើកញ្ចក់ទូរទស្សន៍ CTN ហ្វេសប៊ុកផេកផ្លូវការ CTN TV និង ហ្វេសប៊ុកផេក CBS Sport ។ បន្ទាប់មក នៅរៀងរាល់ចុងសប្ដាហ៍ ទស្សនិកជន ក៏អាចទស្សនាការប្រកួតក្របខណ្ឌ Premier League នៅ CTN និង MyTV បណ្ដើរ លេងឆាតកម្សាន្តបណ្តើរ តាមរយៈតេឡាក្រាមលេខទូរសព្ទ +85578666500 ប៉ុន្តែកុំភ្លេចដាក់រូបភាពពិតប្រាកដរបស់លោកអ្នកនៅតេឡេក្រាមផង ពេលនោះលោកអ្នក នឹងអាចឃើញសាររបស់លោកអ្នកនៅលើកញ្ចក់ទូរទស្សន៍៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង