×

សញ្ញា​ព្រមាន​មួយចំនួន​នៃ​ជំងឺកូវីដ-១៩ ទាក់ទង​នឹង​សួត គ្នាយើង​គួរដឹង!

ជំងឺកូវីដ-១៩ អាចបណ្ដាលឱ្យមានការរលាក រារាំងមិនអាចឱ្យកោសិកាសួតលូតលាស់ឡើងវិញ ក៏ដូចជាបង្កើនស្លាកស្នាមសួតថែមទៀតផង។ ទោះបីជាសះស្បើយពីជំងឺនេះក្ដី អ្នកជំងឺអាចប្រឈមនឹងផលវិបាកប្រព័ន្ធផ្លូវដង្ហើមរយៈពេលវែង។ យ៉ាងណាមិញ នៅពេលដែលយើងឆ្លងជំងឺកូវីដ-១៩ សួតនឹងផ្ដល់សញ្ញា ក៏ដូចជារោគសញ្ញាដំបូងមួយចំនួនដែលអាចជួយឱ្យយើងកំណត់ពីវត្តមាននៃជំងឺកូវីដ-១៩ ព្រមទាំងចាត់វិធានការប្រឆាំងនឹងវីរុសនេះបានទាន់ពេលវេលា។

រោគសញ្ញាព្រមានមួយចំនួននៃជំងឺកូវីដ-១៩ ដែលពាក់ព័ន្ធនឹងសួត
• រលាកបំពង់ក
• ក្អកស្ងួត
• ឈឺក
• ពិបាកដកដង្ហើមភ្លាមៗ
• ឈឺចាប់ខ្លាំងនៅផ្នែកខាងក្រោមសួត
• ឈឺចាប់នៅក្នុងទ្រូង

ភាពខុសគ្នារវាងសួតមានសុខភាពល្អ និងសួតឆ្លងជំងឺកូវីដ-១៩
បើប្រៀបធៀបទៅនឹងសួតដែលមានសុខភាពល្អ សួតអ្នកជំងឺកូវីដ-១៩ ពោរពេញទៅដោយកោសិកាភាពស៊ាំ ដែលហៅថា Macrophages។ បន្ថែមពីនេះ វីរុសកូវីដមិនត្រឹមតែបំផ្លាញកោសិកា alveolar epithelial ប៉ុណ្ណោះទេ វាក៏ធ្វើឱ្យមានការរលាក ព្រមទាំងបង្អាក់សមត្ថភាពរបស់កោសិកាដែលនៅសល់មិនឱ្យជួសជុលសួតដែលខូចរួចផងដែរ។

អ្នកដែលមានហានិភ័យខ្ពស់ក្នុងការឆ្លងជំងឺកូវីដ-១៩
វីរុសកូវីដ-១៩ អាចឆ្លងចំពោះមនុស្សគ្រប់វ័យ ប៉ុន្តែយោងតាមការសិក្សាមួយចំនួនបានបង្ហាញថា មនុស្សចាស់ និងអ្នកដែលមានបញ្ហាសុខភាពដទៃទៀតដូចជា ជំងឺបេះដូង មហារីក និងជំងឺទឹកនោមផ្អែមងាយមានរោគសញ្ញាធ្ងន់ធ្ងរជាងអ្នកដទៃ។

គន្លឹះការពារសួតពីការឆ្លងជំងឺកូវីដ-១៩
សួតជាសរីរាង្គដ៏សំខាន់មួយនៃរាងកាយ ដែលយើងចាំបាច់ត្រូវថែទាំឱ្យបានដិតដល់ ជាពិសេសបន្ទាប់យើងបានឆ្លងជំងឺកូវីដ-១៩។ ដូចនេះ ដើម្បីការពារសួតពីការឆ្លងជំងឺកូវីដ-១៩ គ្នាយើងអាចអនុវត្តតិចនិកទាំងនេះ។

• ធ្វើលំហាត់ប្រាណបែបដកដង្ហើមយឺតៗ
• បញ្ចូលរបបអាហារល្អៗ រួមមានផ្លែចេក ផ្លែប៉ោម ប៉េងប៉ោះ និងទំពាំងបាយជូរ
• សាកល្បងហាត់យូហ្គា រត់តិចៗ ឬហែលទឹកជាដើម៕

ប្រភព៖ Hellokrupet

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង