ភ្នំពេញ៖ ម្ចាស់យានយន្តតែងគិតថាការលាងសម្អាតរថយន្ត អាចលាងដោយខ្លួនឯង ឬនៅទីតាំងណាក៏បាន ប៉ុន្តែប្រសិនបើជ្រើសរើសទីតាំងលាងរថយន្តខុស អាចបណ្តាលឱ្យខាតបង់ ក៏ដូចជាប៉ះពាល់ដល់រថយន្តរបស់លោកអ្នកការប្រើប្រាស់សាប៊ូធម្មតា និង កម្លាំងទឹកមិនគ្រប់គ្រាន់ អាចធ្វើឱ្យការលាងសម្អាតមិនជ្រះល្អ ពិសេសការប្រើប្រាស់ក្រណាត់ជូតដែលគ្មានគុណភាព អាចបណ្តាលឱ្យមានស្នាមឆូតលើថ្នាំរថយន្តផងដែរ។
ហ្គារ៉ាសលាងរថយន្ត Namas.K បានបើកដំណើរការក្នុងក្រុងភ្នំពេញ អស់រយៈពេល ៦ឆ្នាំកន្លងមកហើយដែលត្រូវបានទទួលស្គាល់ទាំងគុណភាព ក៏ដូចជាសេវាកម្ម និងការទទួលខុសត្រូវខ្ពស់ជូនដល់អតិថិជន។ ហ្គារ៉ាសលាងរថយន្តទំនើបមួយនេះ បានប្រើប្រាស់បច្ចេកវិទ្យាខ្ពស់ក្នុងការលាងសម្អាតរថយន្ត ប្រើប្រាស់សាប៊ូដែលមានគុណភាពខ្ពស់ ក្រណាត់ជូនល្អដែលមិនធ្វើឱ្យប៉ះពាល់ដល់ថ្នាំរថយន្ត ធ្វើឱ្យលោកអ្នកទទួលអារម្មណ៍ថា រថយន្តនឹងស្អាតប្លែកបន្ទាប់លាងរួច។
សម្រាប់ដើមឆ្នាំ២០២២ នេះហ្គារ៉ាសលាងរថយន្ត Namas.K បានបើកសាខាទី៤ របស់ខ្លួនដែលមានទីតាំងនៅតាមបណ្តោយផ្លូវជាតិលេខ១ ស្ថិតក្នុងសង្កាត់និរោធ ខណ្ឌច្បារអំពៅ ឈាងវិទ្យាល័យច្បារអំពៅ ១០០ម៉ែត្រ ដែលមានការតុបតែងស្រស់ស្អាត កន្លែងរង់ចាំម៉ាស៊ីនត្រជាក់មានផាសុកភាព។ អ្វីដែលក៏តែពិសេសនោះ ចាប់ពីថ្ងៃទី១៧ ខែមករា ឆ្នាំ២០២២ ដល់ថ្ងៃទី២៣ ខែមករា ឆ្នាំ២០២២ សម្រាប់សាខាច្បារអំពៅ លោកអ្នក នឹងទទួលបានការបញ្ចុះតម្លៃ ៥០% និងអតិថិជនសមាជិកទទួលការលាងរថយន្តដោយមិនគិតប្រាក់។ មិនត្រឹមតែសេវាលាងរថយន្តនោះទេ Namas.K ក៏មានសេវកម្មប៉ូលាពិសេស លាងម៉ាស៊ីនរថយន្ត និងប្តូរប្រេងរថយន្ត បាញ់សម្លាប់មេរោគក្នុងរថយន្ត៕