×

រដ្ឋបាល​ខេត្តក្រចេះ ជូនដំណឹង​ពី​ការបញ្ចៀស​ចរាចរ​អំឡុង​ពិធីដាក់​ឱ្យប្រើប្រាស់​កំណាត់​ផ្លូវជាតិលេខ៧ (ខ្លាស្ទុះ-អូរច្រឡង់)

ក្រចេះ៖ យោងតាមសេចក្តីជូនដំណឹងរបស់រដ្ឋបាលខេត្តក្រចេះ នាថ្ងៃទី១៨ ខែមករានេះ បានឱ្យដឹងថា រដ្ឋបាលខេត្តក្រចេះ នឹងបញ្ចៀសចរាចរយានយន្តគ្រប់ប្រភេទដែលធ្វើដំណើរឆ្លងកាត់កំណាត់ផ្លូវជាតិលេខ៧ (ខ្លាស្ទុះ-អូរច្រឡង់) នៅថ្ងៃចន្ទ ទី៧ ខែកុម្ភៈ ឆ្នាំ២០២២ ចាប់ពីម៉ោង ៥ព្រឹក រហូតដល់ចប់កម្មវិធី សម្ពោធដាក់ឱ្យប្រើប្រាស់កំណាត់ផ្លូវជាតិលេខ៧ ក្រោមអធិបតីសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី។

ក. ទិសដៅ (ក្រចេះ-ស្ទឹងត្រែង)

ចំពោះរថយន្តធុនធំគ្រប់ប្រភេទទម្ងន់សរុបចាប់ពី ១០តោនឡើង៖ ត្រូវផ្អាកចរាចរនៅចំណុចស្ពាន ពាមទេរ ស្ថិតក្នុងភូមិតាលុះ ឃុំបុសលាវ ស្រុកចិត្របុរី ដើម្បីបញ្ចៀសការកកស្ទះចរាចរនៅក្នុងក្រុង ក្រចេះ

ចំពោះយានយន្តទេសចរណ៍ រថយន្តធុនតូច ម៉ូតូ៖ សូមបង្វែរចរាចរធ្វើដំណើរកាត់តាមផ្លូវកន្ទ្រឹង ជាប់ វិទ្យាល័យ ខូវ ប៊ុនស៊ុន បំបែកពីផ្លូវខេត្តលេខ៣៧៧ ត្រង់គ.ម០៣+១០០ ខាងឆ្វេង ស្ថិតក្នុង សង្កាត់អូរឬស្សី ក្រុងក្រចេះ ឆ្ពោះទៅចំណុចផ្លូវបំបែកជាមួយផ្លូវជាតិលេខ៧ ត្រង់គ.ម៣៣៧+១០០ ស្ថិតក្នុងភូមិបន្ទាយ ឃុំគោលាប់ ស្រុកចិត្របុរី

ខ.ទិសដៅ (ស្ទឹងត្រែង-ក្រចេះ)

ចំពោះរថយន្តធុនធំគ្រប់ប្រភេទទម្ងន់សរុបចាប់ពី ១០តោនឡើង៖ ត្រូវផ្អាកចរាចរនៅចំណុចផ្លូវជាតិ លេខ៧ ត្រង់គ.ម៣៣៧+២០០ ស្ថិតក្នុងភូមិបន្ទាយ ឃុំគោលាប់ ស្រុកចិត្របុរី

ចំពោះយានយន្តទេសចរណ៍ រថយន្តធុនតូច ម៉ូតូ៖ សូមបង្វែរចរាចរធ្វើដំណើរកាត់តាមផ្លូវចំណុចផ្លូវ បំបែកជាមួយផ្លូវជាតិលេខ៧ ត្រង់គ.ម៣៣៧+១០០ ខាងស្តាំដៃ ស្ថិតក្នុងភូមិបន្ទាយ ឃុំគោលាប់ ស្រុកចិត្របុរី ឆ្ពោះទៅចំណុចផ្លូវកន្ទ្រឹង ជាប់វិទ្យាល័យ ខូវ ប៊ុនស៊ុន បំបែកពីផ្លូវខេត្តលេខ៣៧៧ ត្រង់គ.ម០៣+១០០ ស្ថិតក្នុងសង្កាត់អូរឬស្សី ក្រុងក្រចេះ

គ.ទិសដៅ (ស្ទឹងត្រែង-ស្នួល) និង (ស្នូល-ស្ទឹងត្រែង)

ចំពោះរថយន្តធុនធំគ្រប់ប្រភេទទម្ងន់សរុបចាប់ពី ១០តោនឡើង៖ ត្រូវផ្អាកចរាចរនៅចំណុចផ្លូវជាតិ លេខ៧ ត្រង់គ.ម៣៣៧+២០០ ស្ថិតក្នុងភូមិបន្ទាយ ឃុំគោលាប់ ស្រុកចិត្របុរី សម្រាប់ទិសដៅ (ស្ទឹងត្រែង-ស្នួល) និងផ្អាកចរាចរនៅចំណុចផ្លូវជាតិលេខ៧ ត្រង់គ.ម៣៣០+០០០ ស្ថិតក្នុងភូមិ ស្រែស្តៅ សង្កាត់អូរឬស្សី ក្រុងក្រចេះ សម្រាប់ទិសដៅ (ស្នូល-ស្ទឹងត្រែង)

ចំពោះយានយន្តទេសចរណ៍ រថយន្តធុនតូច ម៉ូតូ៖ សូមបង្វែរចរាចរធ្វើដំណើរកាត់តាមផ្លូវចំណុចផ្លូវ បំបែកជាមួយផ្លូវជាតិលេខ៧ ត្រង់គ.ម៣៣៧+១០០ ខាងស្តាំដៃ ស្ថិតក្នុងភូមិបន្ទាយ ឃុំគោលាប់ ស្រុកចិត្របុរី ឆ្ពោះទៅចំណុចផ្លូវកន្ទ្រឹង ជាប់វិទ្យាល័យ ខូវ ប៊ុនស៊ុន បំបែកពីផ្លូវខេត្តលេខ៣៧៧ ត្រង់ គ.ម០៣+១០០ ស្ថិតក្នុងសង្កាត់អូរឬស្សី ក្រុងក្រចេះ សម្រាប់ទិសដៅ (ស្ទឹងត្រែង-ស្នួល) និង (ស្នូល-ស្ទឹងត្រែង)៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង