×

មន្ត្រីជំនាញ បិទ​សិប្បកម្ម​ផលិត​អំបិល​មួយកន្លែង​មិន​អនុលោម​តាមច្បាប់ នៅក្រុងតាខ្មៅ

កណ្ដាល៖ មន្រ្តីជំនាញ អគ្គ.ការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ
(ក.ប.ប.) សាខាខេត្តកណ្ដាល បានចុះត្រួតពិនិត្យសិប្បកម្មផលិតអំបិលមួយកន្លែងក្នុងក្រុងតាខ្មៅ ហើយបានសម្រេចបិទសិប្បកម្មនេះជាបណ្ដោះអាសន្ន កាលពីថ្ងៃទី១៧ ខែមករា ឆ្នាំ២០២២។

មន្ត្រីជំនាញ បានរកឃើញអំបិលផលិតនៅសិប្បកម្មខាងលើ មិនមានអនុលោមភាពលើកម្រិតអ៊ីយ៉ូដ ទើបមន្រ្តីជំនាញ ធ្វើការផ្អាកសម្មភាពសិប្បកម្មនោះជាបណ្ដោះអាសន្ន ដើម្បីធានាថារាល់ទំនិញដាក់លក់ជូនប្រជាពលរដ្ឋនៅលើទីផ្សារមានសុវត្ថិភាព មិនប៉ះពាល់ដល់សុខភាពប្រជាពលរដ្ឋ និងដើម្បីអនុវត្តទៅតាមនីតិវិធីបន្ត៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង