×
ព័ត៌មានថ្មី
  1. «សមរភូមិសំណើច» សប្ដាហ៍នេះ ការប្រកួតដ៏សំខាន់ ក្រុមផ្ការីកត្រៀមចូលសមរភូមិលើទីលាន ដើម្បីសម្រេចជោគវាសនារបស់ក្លិប
  2. លោកជំទាវអ្នកឧកញ៉ា ម៉ៅ ចំណាន គិតម៉េង ប្រធានសមាគមសិល្បករខ្មែរ បានរៀបចំជំនួបពិភាក្សាដាច់ដោយឡែកមួយជាមួយនឹងសមាជិកសកម្មរបស់សមាគមសិល្បករខ្មែរ ជុំវិញដំណើរវិវត្តន៍ការងាររយៈពេល១ឆ្នាំ
  3. កម្មវិធីកម្លាំងគោជល់ ឧបត្ថម្ភផ្ដាច់មុខដោយ Red Bull លាតត្រដាងបេក្ខភាពឈានទៅវគ្គបន្ទាប់ 15 នាក់ដំបូង ខណៈអ្នកជាប់នឹងត្រូវបង្ហាញជាបន្តបន្ទាប់
  4. ស្ទូឌីយោ Camwood នៃក្រុមហ៊ុន CBS និង The Studio ចុះអនុស្សរណៈនៃការយោគយល់គ្នាដើម្បីបើកដំណើរការផលិតកម្មភាពយន្ត និងកម្មវិធីទូរទស្សន៍អន្តរជាតិនៅកម្ពុជា
  5. វិញ្ញាសាដែលមិនមែនជាការចម្អិនក្នុងផ្ទះបាយ MasterChef Cambodia

គម្រោង​វិនិយោគ​វារីអគ្គិសនី​ថ្មីមួយ មានទុនជិត ៤០០លានដុល្លារ នៅ​ខេត្តកោះកុង ត្រូវបាន​អនុម័ត​ដោយ​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា

ភ្នំពេញ៖ គណៈកម្មាធិការវិនិយោគកម្ពុជា នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) បានសម្រេចចេញវិញ្ញាបនបត្រចុះបញ្ជីលើគម្រោងវិនិយោគអភិវឌ្ឍន៍វារីអគ្គិសនី របស់ក្រុមហ៊ុន CAMBODIAN UPPER TATAY HYDROPOWER CO., LTD នៅខេត្តកោះកុង។

យោងតាមការឱ្យដឹងពីក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានអះអាងថា ក្រុមហ៊ុនដែលទើបទទួលបាននូវវិញ្ញាបនបត្រចុះបញ្ជីគម្រោងវិនិយោគនេះ នឹងវិនិយោគអភិវឌ្ឍន៍វារីអគ្គិសនីស្ទឹងតាតៃលើ អានុភាព ១៥០MW ដែលមានទីតាំងវិនិយោគស្ថិតនៅស្រុកថ្មបាំង និងស្រុកកោះកុង ខេត្តកោះកុង។

ក្រុមហ៊ុននេះ មានទុនវិនិយោគប្រមាណ ៣៨៩លានដុល្លារ នឹងអាចបង្កើតការងារបានចំនួន ១៥៨០កន្លែងផងដែរ។

រាជរដ្ឋាភិបាលកម្ពុជា កំពុងជំរុញទៅលើការវិនិយោគទៅលើវិស័យថាមពល ដែលដើរតួនាដ៏សំខាន់ក្នុងការសម្រួលដល់ការរស់នៅរបស់ប្រជាជន និងតម្រូវការអភិវឌ្ឍលើគ្រប់វិស័យ។ ដើម្បីឆ្លើយតបនឹងកំណើនប្រជាជន វិនិយោគ និងសេដ្ឋកិច្ច ការវិនិយោគបន្ថែមទៅលើវិស័យថាមពល គឺកត្តាដ៏ចាំបាច់របស់កម្ពុជា ដែលក្នុងរួមទាំងគម្រោងវិនិយោគវារីអគ្គិសនីផងដែរ។

យោងតាមរបាយការណ៍ក្រសួងរ៉ែ និងថាមពល បានឱ្យដឹងថា គិតត្រឹមចុងឆ្នាំ២០២០ ការផលិតថាមពលក្នុងស្រុកពីប្រភពផ្សេងៗមានចំនួនសរុប ២៧១៣មេហ្គាវ៉ាត់ ក្នុងនោះថាមពលពីប្រេងខ្មៅ មាន ២០រោងចក្រ ចំនួន ២៣៦មេហ្គាវ៉ាត់, ថាមពលពីជីវម៉ាស់ ចំនួន ១១១មេហ្គាវ៉ាត់, ពន្លឺព្រះអាទិត្យ ១០កន្លែង មានចំនួន ៣៥០មេហ្គាវ៉ាត់, ធ្យូងថ្មី ៣កន្លែង ចំនួន ៦៧៥មេហ្គាវ៉ាត់ និងវារីគ្គិសនី ៩កន្លែង ចំនួន ១៣២៩មេហ្គាវ៉ាត់។

ក្រៅពីនេះ កម្ពុជា ក៏បាននាំចូលថាមពលអគ្គិសនីពីប្រទេសជិតខាង រួមមានប្រទេសថៃ វៀតណាម និងឡាវ សរុបចំនួន ១០២១មេហ្គាវ៉ាត់ផងដែរ កាលពីឆ្នាំ ២០២០កន្លងទៅនេះ៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង