×
ព័ត៌មានថ្មី
  1. ភាគទី៤ នៃរឿង «ខែលសុភមង្គល» ក្រោមចំណងជើង «អំណោយថ្ងៃមង្គល» បង្ហាញពីអំណោយដ៏មានតម្លៃបំផុត គឺក្តីស្រឡាញ់ដ៏ធំធេងក្នុងការរៀបចំផែនការហិរញ្ញវត្ថុ និងការការពារអនាគតមនុស្សជាទីស្រឡាញ់របស់យើង។
  2. Coming Soon | ភាគទី៤ រឿង “ខែលសុភមង្គល” ក្រោមចំណងជើង “អំណោយថ្ងៃមង្គល” (The Wedding Gift)
  3. ជោគជ័យបន្តទៀត! រឿង “ខែលសុភមង្គល” ភាគទី ៣ ក្រោមចំណងជើង “វិក្កយបត្រ” បង្ហាញពីគំរូនៃភាពកតញ្ញូរបស់កូន និងសារៈសំខាន់នៃការរៀបចំផែនការហិរញ្ញវត្ថុដើម្បីការពារមនុស្សជាទីស្រឡាញ់ដោយមិនគិតពីអាយុក្មេង ឬមានមុខរបរការងារអ្វីនោះទេ។
  4. Coming Soon | ភាគទី៣ រឿង «ខែលសុភមង្គល»
  5. CBS Boxing ប្រកាសផ្លាស់ប្តូរទីតាំងប្រកួតថ្មី

ខ្សែប្រយុទ្ធ Arsenal ត្រូវបាន​អនុញ្ញាត​ឱ្យ​ចាកចេញពី​ក្រុមជម្រើស​ហ្គាបុង​ក្នុង​ព្រឹត្តិការណ៍ AFCON

គ្រូបង្វឹកក្រុមបាល់ទាត់ជម្រើសជាតិហ្គាបុង បាននិយាយកាលពីថ្ងៃចន្ទ ថា ខ្សែប្រយុទ្ធ Pierre-Emerick Aubameyang ត្រូវបានអនុញ្ញាតឱ្យចាកចេញពីក្រុមបាល់ទាត់ជម្រើសជាតិហ្គាបុង ក្នុងព្រឹត្តិការណ៍ Africa Cup of Nations (AFCON) នៅប្រទេសកាមេរូន ហើយត្រឡប់ទៅក្លិបកាំភ្លើងធំ Arsenal វិញ។

ការសម្រេចបែបនេះ បានធ្វើឡើងបន្ទាប់ពីខ្សែប្រយុទ្ធ Aubameyang បានជួបនូវបញ្ហាដំបៅបេះដូង ក្រោយពីគេបានជាសះស្បើយពីជំងឺកូវីដ១៩។ ព័ត៌មាននៃការធ្វើតេស្ដវិជ្ជមានរបស់ Aubameyang ត្រូវបានផ្សព្វផ្សាយ កាលពីថ្ងៃទី៦ ខែមករា ឆ្នាំ២០២២ ត្រឹមតែ ៤ថ្ងៃមុនពេលការប្រកួតបើកឆាក AFCON របស់ក្រុមហ្គាបុង។

Aubameyang បានធ្វើតេស្តអវិជ្ជមានវិញ នៅមុនការប្រកួតទីពីររបស់ហ្គាបុង ដែលស្មើ ១-១ ទល់នឹងហ្គាណា កាលពីថ្ងៃសុក្រ ប៉ុន្តែគេត្រូវបានដកចេញចេញពីក្រុមម្តងទៀត បន្ទាប់ពីរកឃើញថាមានបញ្ហាដំបៅបេះដូង។ សេចក្តីថ្លែងការណ៍របស់សហព័ន្ធកីឡាបាល់ទាត់ហ្គាបុង បាននិយាយថា Aubameyang នឹងត្រលប់ទៅក្លិបរបស់គេវិញ ដើម្បីតាមដានពីស្ថានភាពជំងឺបន្ថែមទៀត។

Aubameyang ដែលមានអាយុ ៣២ឆ្នាំ មិនបានលេងឱ្យ Arsenal ចាប់តាំងពីថ្ងៃទី៦ ខែធ្នូ ហើយត្រូវបានដកចេញពីតំណែងប្រធានក្រុមភ្លាមៗ បន្ទាប់ពីអ្នកចាត់ការ Mikel Arteta បានធ្វើការពិន័យរូបគេ ដែលបានត្រលប់មកហ្វឹកហាត់វិញយឺត ក្រោយពីគេបានទៅលេងម្តាយដែលមានជំងឺ។

កុំភ្លេចរង់ចាំទស្សនា កម្មវិធី CBS Fantasy League ដែលចាក់ផ្សាយរៀងរាល់ថ្ងៃសុក្រ វេលាម៉ោង ២១:០០ – ២២:០០ នៅលើកញ្ចក់ទូរទស្សន៍ CTN ហ្វេសប៊ុកផេកផ្លូវការ CTN TV និង ហ្វេសប៊ុកផេក CBS Sport ។ បន្ទាប់មក នៅរៀងរាល់ចុងសប្ដាហ៍ ទស្សនិកជន ក៏អាចទស្សនាការប្រកួតក្របខណ្ឌ Premier League នៅ CTN និង MyTV បណ្ដើរ លេងឆាតកម្សាន្តបណ្តើរ តាមរយៈតេឡាក្រាមលេខទូរសព្ទ +85578666500 ប៉ុន្តែកុំភ្លេចដាក់រូបភាពពិតប្រាកដរបស់លោកអ្នកនៅតេឡេក្រាមផង ពេលនោះលោកអ្នក នឹងអាចឃើញសាររបស់លោកអ្នកនៅលើកញ្ចក់ទូរទស្សន៍៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង