ថៃ៖ នេះទើបចំជាអ្នកម៉ាក់សម័យថ្មីដែលគ្រប់គ្នាតែងចាប់អារម្មណ៍ពិតមែន ដោយតារាចម្រៀង និងជាតារាបង្ហាញម៉ូត Pumpui កំពុងធ្វើឱ្យអ្នកគាំទ្រ ទប់សំណើចមិនជាប់ ខណៈពេលដែលកំពុងគេងលើគ្រែពេទ្យ ដើម្បីត្រៀមសម្រាលកូនដោយការវះកាត់ហើយ នាងនៅឆ្លៀតថែមក្រែមម្សៅមិនឱ្យបាក់សម្រស់ឡើយ។
ជាមួយនឹងភាពកំប្លុកកំប្លែងទាំងនេះ Pumpui ក៏ទទួលបានសមាជិកថ្មីដែលជាកូនប្រុសដំបូងរបស់នាងកាលពីថ្ងៃទី១៦ ខែមករា ដែលមនុស្សជាច្រើនបានចូលរួបអបអរសាទរ និងនាំគ្នាស្វាគមន៍កូនប្រុសជាទីស្រលាញ់របស់តារាស្រីរូបនេះផងដែរ៕