ភ្នំពេញ៖ ក្រសួងធនធានទឹក និងឧតុនិយម នៅថ្ងៃទី១៨ ខែមករា ឆ្នាំ២០២២នេះ បានចេញសេចក្តីជូនដំណឹង ពីស្ថានភាពធាតុអាកាស ពីថ្ងៃទី១៩-២៥ ខែមករា ឆ្នាំ២០២២។
ក្រសួងធនធានទឹក បានបបញ្ជាក់ថា នៅថ្ងៃទី១៩ ខែមករា ឥទ្ធិពលពីទ្រនុងសម្ពាធខ្ពស់ (ចិន) ក្នុងកម្រិតខ្សោយ និងនៅថ្ងៃទី២០-២៥ ខែមករា ឥទ្ធិពលជម្រាបនៃសម្ពាធទាប (ឥណ្ឌូណេស៊ី) ក្នុងកម្រិតខ្សោយ។
សម្រាប់បណ្ដាខេត្តវាលទំនាបកណ្ដាល ចាប់ពីថ្ងៃទី២១ ដល់ ២៥ ខែមករា ឆ្នាំ២០២២ អាចនឹងមានភ្លៀងធ្លាក់ក្នុងកម្រិតខ្សោយដោយអន្លើរ។ ចំណែក បណ្ដាខេត្តជាប់ជួរភ្នំដងរែក និងខ្ពង់រាបឦសាន នៅថ្ងៃទី២២ ដល់ ២៥ ខែមករា ឆ្នាំ២០២២ អាចនឹងមានភ្លៀងធ្លាក់ក្នុងកម្រិតខ្សោយដោយអន្លើរ នៅតំបន់ខ្ពង់រាបឦសាននិងភាគខាងកើត។ រីងតំបន់មាត់សមុទ្រ នៅថ្ងៃទី១៩ ដល់ ២៥ ខែមករា ឆ្នាំ២០២២ អាចនឹងមានភ្លៀងក្នុងកម្រិតខ្សោយ៕