Review៖ “ចន្លោះអាថ៌កំបាំង” ដែលជាកម្មវិធីថ្មីមួយរបស់ MyTV ក្នុងឆ្នាំ២០២២ នេះពិតជាមិនធម្មតាដែលបានចែករំលែកនូវចំណេះដឹងជាច្រើន សម្រាប់ទស្សនិកជនបានទស្សនាកម្សាន្ត និងទទួលបានចំណេះដឹងជាច្រើនពីកម្មវិធីទៀតផង។
កម្មវិធីនេះ បានអញ្ជើញតារាកិត្តិយសចំនួន ៣រូប ដើម្បីប្រកួតគ្នារកអ្នកឈ្នះដណ្តើមប្រាក់រង្វាន់ ៨សែនរៀងរាល់សប្តាហ៍។ សម្រាប់សប្តាហ៍ទី២នេះផងដែរ បវរកញ្ញាចក្រវាល បូគីមថេង សុតធីតា គឺជាអ្នកដណ្តើមបានជ័យលាភី ក្នុងចំណោមតារាកិត្តិយស២រូបទៀត គឺលោក លឹម ជាឡាយ និងលោកឈៀន ដែលបានប្រកួតចំណេះដឹងគ្នាយ៉ាងស្វិតស្វាញ។
ចង់ដឹងថា កម្មវិធី “ចន្លោះអាថ៌កំបាំង” បាននាំជូននូវភាពសប្បាយរីករាយ និងចំណេះដឹងដល់កម្រិតណា តោះទៅទស្សនាវីដេអូទាំងអស់គ្នា៕
(មានវីដេអូ)