×
ព័ត៌មានថ្មី
  1. ភាគទី៤ នៃរឿង «ខែលសុភមង្គល» ក្រោមចំណងជើង «អំណោយថ្ងៃមង្គល» បង្ហាញពីអំណោយដ៏មានតម្លៃបំផុត គឺក្តីស្រឡាញ់ដ៏ធំធេងក្នុងការរៀបចំផែនការហិរញ្ញវត្ថុ និងការការពារអនាគតមនុស្សជាទីស្រឡាញ់របស់យើង។
  2. Coming Soon | ភាគទី៤ រឿង “ខែលសុភមង្គល” ក្រោមចំណងជើង “អំណោយថ្ងៃមង្គល” (The Wedding Gift)
  3. ជោគជ័យបន្តទៀត! រឿង “ខែលសុភមង្គល” ភាគទី ៣ ក្រោមចំណងជើង “វិក្កយបត្រ” បង្ហាញពីគំរូនៃភាពកតញ្ញូរបស់កូន និងសារៈសំខាន់នៃការរៀបចំផែនការហិរញ្ញវត្ថុដើម្បីការពារមនុស្សជាទីស្រឡាញ់ដោយមិនគិតពីអាយុក្មេង ឬមានមុខរបរការងារអ្វីនោះទេ។
  4. Coming Soon | ភាគទី៣ រឿង «ខែលសុភមង្គល»
  5. CBS Boxing ប្រកាសផ្លាស់ប្តូរទីតាំងប្រកួតថ្មី

Brentford ពិចារណា​លើ​ការចុះហត្ថលេខា​ខ្សែបម្រើ Christian Eriksen ដើម្បី​យក​គេមក Premier League វិញ

Brentford បានចរចាជាមួយ Christian Eriksen អំពីលទ្ធភាពនៃការចុះហត្ថលេខាលើខ្សែបម្រើសញ្ជាតិដាណឺម៉ាក។ Eriksen បានលុបចោលកិច្ចសន្យារបស់គេដោយក្លិប Inter Milan កាលពីខែមុន បន្ទាប់ពីគេ មិនអាចលេងក្នុងក្របខណ្ឌ Serie A ។ ទោះបីជាយ៉ាងណា មិនទាន់មានកិច្ចព្រមព្រៀងណាមួយ ត្រូវបានចុះហត្ថលេខារវាងភាគីទាំងសងខាងនៅឡើយទេ។

Eriksen ត្រូវបានប្រើប្រាស់ឧបករណ៍ចាក់បញ្ចូលក្នុងបេះដូង (ICD) ដែលជាប្រភេទឧបករណ៍បង្កើនល្បឿនចង្វាក់បេះដូង។

ក្រុមរហស្សនាមឃ្មុំ បច្ចុប្បន្នកំពុងឈរនៅលេខរៀងទី១៤ ក្នុងក្របខណ្ឌ Premier League ដែលជាយុទ្ធនាការកំពូលលើកដំបូងរបស់ពួកគេ ចាប់តាំងពីរដូវកាល១៩៤៦-៤៧។

Eriksen បានបង្ហាញអាការគាំងបេះដូង អំឡុងពេលប្រកួតរបស់ក្រុមជម្រើសជាតិដាណឺម៉ាក ជាមួយ ហ្វាំងឡង់ នៅក្នុងព្រឹត្តិការណ៍ Euro 2020 កាលពីខែមិថុនា ឆ្នាំមុន។

គេបានឈ្នះលីគកំពូលអ៊ីតាលីជាមួយក្លិប Inter Milan កាលពីរដូវកាលមុន ប៉ុន្តែមិនអាចតំណាងក្លិបបានទៀតទេ។ Inter Milan និង Eriksen បានយល់ព្រមលុបចោលកិច្ចសន្យាកាលពីខែធ្នូ ហើយចាប់តាំងពីពេលនោះមក កីឡាកររូបនេះ បានចាប់ផ្តើមហ្វឹកហាត់តែម្នាក់ឯង នៅក្នុងប្រទេសដាណឺម៉ាក។

កីឡាករវ័យ ២៩ឆ្នាំ មានបំណងចង់បន្តអាជីពលេងរបស់គាត់ ហើយនិយាយថា វាជាក្តីសុបិនរបស់គាត់ក្នុងការលេងឱ្យប្រទេសដាណឺម៉ាក ក្នុងព្រឹត្តិការណ៍ World Cup ឆ្នាំ២០២២ នៅប្រទេសកាតា។

កុំភ្លេចរង់ចាំទស្សនា កម្មវិធី CBS Fantasy League ដែលចាក់ផ្សាយរៀងរាល់ថ្ងៃសុក្រ វេលាម៉ោង ២១:០០ – ២២:០០ នៅលើកញ្ចក់ទូរទស្សន៍ CTN ហ្វេសប៊ុកផេកផ្លូវការ CTN TV និង ហ្វេសប៊ុកផេក CBS Sport ។ បន្ទាប់មក នៅរៀងរាល់ចុងសប្ដាហ៍ ទស្សនិកជន ក៏អាចទស្សនាការប្រកួតក្របខណ្ឌ Premier League នៅ CTN និង MyTV បណ្ដើរ លេងឆាតកម្សាន្តបណ្តើរ តាមរយៈតេឡាក្រាមលេខទូរសព្ទ +85578666500 ប៉ុន្តែកុំភ្លេចដាក់រូបភាពពិតប្រាកដរបស់លោកអ្នកនៅតេឡេក្រាមផង ពេលនោះលោកអ្នក នឹងអាចឃើញសាររបស់លោកអ្នកនៅលើកញ្ចក់ទូរទស្សន៍៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង