កម្សាន្ត៖ ដំបូង គ្រាន់តែឮថាបានចុះបេសកកម្មទៅខេត្តអ្នកគ្រូពេទ្យ វណ្ណរី ខំតែអរ ប៉ុន្តែពេលទៅដល់ហើយបែរជាព្យាយាមរកគ្រប់មធ្យោបាយដើម្បីបានត្រលប់ទៅភ្នំពេញវិញដោយសារអ្វីៗផ្ទុយពីការគិតឆ្ងាយ ទាំងប្រធានមណ្ឌលមន្ទីរពេទ្យក៏កាចខ្លាំង ទាំងអ្នកភូមិក៏មិនខ្វល់រឿងឆែកសុខភាព ថែមទាំងម្នាក់ៗគ្មានអនាម័យក្នុងការរស់នៅ ហើយចំនុចដែលសំខាន់នោះគឺគ្មានសេវាអាចទាក់ទងមកភ្នំពេញបានឡើយ។
អ្នកគ្រូពេទ្យ វណ្ណរី ខំប្រឹងជិះកង់ដើរហៅអ្នកស្រុកអ្នកភូមិឱ្យទៅពិនិត្យសុខភាពយ៉ាងណា ក៏គ្មានអ្នកចាប់អារម្មណ៍ដែរ។ ពិតណាស់ដែលវាមិនមែនជារឿងងាយស្រួលឡើយដែលត្រូវកែប្រែទម្លាប់អ្នកស្រុកអ្នកភូមិទីនោះឱ្យចេះស្រលាញ់សុខភាព និងយកចិត្តទុកដាក់លើអនាម័យនោះ មិនដឹងថាអ្នកគ្រូពេទ្យរូបស្រស់ វណ្ណរី នឹងធ្វើយ៉ាងណាបន្តទៀតបើការខំប្រឹងប្រែងទាំងប៉ុន្មានដូចមិនឃើញមានសមិទ្ធផលបែបនេះ។
ដើម្បីបានដឹងពីយុទ្ធសាស្ត្ររបស់អ្នកគ្រូពេទ្យថានឹងធ្វើបែបណាបន្តទៀត កុំភ្លេចតាមដានទស្សនារឿងភាគខ្មែរ “មន្តស្នេហ៍អ្នកគ្រូពេទ្យឆ្នាស” រៀងរាល់ថ្ងៃចន្ទ-ព្រហស្បតិ៍ វេលាម៉ោង៧យប់នៅលើកញ្ចក់ទូរទស្សន៍ CTN និងមានផ្សាយផ្ទាល់នៅ CBS Digital លើផេកផ្លូវការរបស់ CTN TV Drama ទាំងអស់គ្នា៕