×

ក្រុមគ្រូពេទ្យ​មន្ទីរពេទ្យ​គន្ធបុប្ផា ជួយ​សង្គ្រោះ​ជីវិត​កុមារតូច​ឈ្លក់បំពង់ខ្យល់ ដោយសារ​គ្រាប់ទៀប

ភ្នំពេញ៖ កាលពីពេលថ្មីៗនេះ ក្មេងប្រុសអាយុ៤ឆ្នាំ ដែលរស់នៅខេត្តស្វាយរៀង បានចូលមកដល់មន្ទីរពេទ្យគន្ធបុប្ផាភ្នំពេញ ដើម្បីឱ្យក្រុមគ្រូពេទ្យជួយសង្គ្រោះ ដោយសារដង្ហក់ស្ទះខ្យល់ដង្ហើមយ៉ាងធ្ងន់ធ្ងរបំផុត បណ្តាលមកពីឈ្លក់គ្រាប់ទៀបចូលក្នុងទងសួតស្តាំ។

ជាសំណាងល្អ ក្រុមគ្រូពេទ្យឯកទេសសង្រ្គោះបន្ទាន់ និងក្រុមវះកាត់ របស់មន្ទីរពេទ្យគន្ធបុប្ផា ដែលប្រកបដោយវិជ្ជាជីវៈជំនាញ បានជួយជីវិតកុមារខាងលើនេះដោយជោគជ័យ។ នេះបើតាមរយៈទំព័រហ្វេសប៊ុក ឈ្មោះ Dr Beat Richner បានសរសេរ។

ក្រុមគ្រូពេទ្យនៃមន្ទីរពេទ្យគន្ធបុប្ឋា បានក្រើនរំឮក ដល់មាតាបិតា អាណាព្យាបាលរបស់កូនតូចៗ ត្រូវប្រុងប្រយ័ត្នពេលឱ្យកូនៗញ៉ាំផ្លែទៀប (គ្រាប់ទៀបជាមូលហេតុឈ្លក់បំពង់ខ្យល់ដង្ហើមកូនតូច។

មន្ទីរពេទ្យគន្ធបុប្ឋា បានបន្តថា រាល់មួយដុល្លារដែលបានពីការបរិច្ចាគរបស់ប្រជាពលរដ្ឋ គឺពិតជាបានជួយព្យាបាល សង្គ្រោះ និងការពារជីវិតបាន។ សម្រាប់ការព្យាបាលទាំងអស់របស់មន្ទីរពេទ្យគន្ធបុប្ឋា គឺមិនត្រូវបានគិតថ្លៃនោះទេ៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង