×

សមត្ថកិច្ច ចុះឃាត់​ម៉ូតូ​មក​រក្សាទុក និងណែនាំឱ្យ​បញ្ឈប់​ការលក់ដូរ​ជាប់​របងមន្ទីរពេទ្យកុមារជាតិ​ទាំង៣ជ្រុង

ភ្នំពេញ៖ កម្លាំងនៃអធិការដ្ឋាននគរបាលខណ្ឌទួលគោក បានចុះត្រួតពិនិត្យជាក់ស្តែង និងរៀបចំសណ្តាប់ធ្នាប់តាមផ្លូវលេខ ១១០ ផ្លូវ២៥៧ ជុំវិញរបងមន្ទីរពេទ្យកុមារជាតិ ក្នុងសង្កាត់ទឹកល្អក់ទី១ ខណ្ឌទួលគោក ដោយបានឃាត់ម៉ូតូ ដែលចតល្មើសបង្កឱ្យការកកស្ទះចរាចរណ៍ និងបាត់បង់សណ្តាប់ធ្នាប់ យកមករក្សាទុកនៅអធិកាដ្ឋាននគរបាលខ ណ្ឌទួលគោក ជាបណ្តោះអាសន្ន ដើម្បីធ្វើការអប់រំ និងផាកពិន័យទៅតាមច្បាប់ចរាចរណ៍ផ្លូវគោក និង អប់រំម្ចាស់ទីតាំងលក់ដូរលើចិញ្ចើមផ្លូវលេខ២៥៧ បានចំនួន៨ទីតាំង ដោយបញ្ឈប់ការលក់ដូរលើទ្រូងផ្លូវដែលនាំឱ្យបាត់បង់សណ្តាប់ធ្នាប់ និង កកស្ទះចរាចរណ៍។

ប្រតិបត្តិការនេះ បានធ្វើឡើងបន្ទាប់ពីរុមការងារព័ត៌មាន និងប្រតិកម្មហ័សនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ
បន្ទាប់ពីបានឃើញសារព័ត៌មានចុះផ្សាយថានៅចិញ្ចើមផ្លូវជាប់របងមន្ទីរពេទ្យកុមារជាតិទាំងបីជ្រុង បានក្លាយជាចំណតម៉ូតូរថយន្ត របស់ក្រុមហ៊ុនធានារ៉ាប់រងឯកជន និងក្លាយជាតូបលក់ដូរ៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង