×
ព័ត៌មានថ្មី
  1. ត្រលប់ទៅរដូវកាលទី៣ ការប្រកួតដែលគ្រឿងផ្សំពណ៌ខ្មៅក្នុងផ្ទះបាយ MasterChef Cambodia (មានវីឌីអូ)
  2. ឱកាសដ៏កម្រ! កម្មវិធី កម្លាំងគោជល់ ដែលទទួលការឧបត្ថម្ភផ្ដាច់មុខដោយ Red Bull នឹងឆ្ពោះទៅកាន់ទីតាំងទីពីរនាចុងសប្ដាហ៍នេះ ទទួលពាក្យនៅសួនមាត់ទន្លេ ក្រុងកំពង់ចាម
  3. ក្រុមបាល់ទាត់ Angkor United លើកពានក្នុងកម្មវិធីប្រកួតដ៏ធំរបស់ Ian Thompson Memorial Tournament ដោយបានបង្ហាញអំពីមនោសញ្ចេតនាបាល់ទាត់ និងភាពជាដៃគូ
  4. លោក ឃួន សំអន សម្រេចក្ដីស្រមៃដ៏អស្ចារ្យ សង់ផ្ទះថ្មី បំពេញបំណងក្រោយក្លាយជាម្ចាស់ជ័យលាភី MasterChef
  5. «សមរភូមិសំណើច» សប្ដាហ៍នេះ ជួបជាមួយការតេស្តសមត្ថភាពពិតៗរបស់ក្រុមផ្ការីកគ្រប់រដូវ ក្នុងការប្រកួតមិត្តភាពជាលើកដំបូង!

ករណីឆ្លង​អូមីក្រុង​ក្នុង​សហគមន៍​លើកដំបូង​នៅ​ប្រទេសវៀតណាម ត្រូវបាន​រកឃើញ​នៅ​ទីក្រុងហូជីមិញ

វៀតណាម៖ វីរុសបំប្លែងថ្មី អូមីក្រុង បានមកដល់ប្រទេសវៀតណាម បន្ទាប់ពីការឆ្លងក្នុងសហគមន៍ចំនួន ៣ករណីដំបូង ត្រូវបានរកឃើញនៅទីក្រុងហូជីមិញ កាលពីថ្ងៃអង្គារ។

មន្ទីរពេទ្យ នៅសង្កាត់លេខ៥ ក្រុងហូជីមិញ បានបញ្ជាក់ថា អ្នកជំងឺបានទៅព្យាបាលនៅគ្លីនិកឯកជនមួយ បន្ទាប់ពីមានអាការ ហៀរ សំបោរ និង ឈឺ បំពង់ក។ ក្រោយពីការធ្វើតេស្តរហ័សបង្ហាញថា ពួកគេមានភាពវិជ្ជមានកូវីដ១៩ គ្លីនិកបានបញ្ជូនសំណាករបស់ពួកគេទៅធ្វើតេស្តបញ្ជាក់ដោយម៉ាស៊ីន PCR ដែលបុគ្គលិកបានរកឃើញភាពមិនប្រក្រតីនៃហ្សែននៅក្នុងសំណាក ហើយបានបញ្ជូនពួកគេទៅមន្ទីរពេទ្យក្រុង។ រហូតដល់រសៀលថ្ងៃអង្គារ គេបានបញ្ជាក់ថា ពួកគេបានឆ្លងមេរោគប្រភេទ BA.1 អូមីក្រុង។

អ្នកជំងឺទាំងបីនាក់នោះ មានអាយុ ៣៥ឆ្នាំ អាយុ ៣១ឆ្នាំ និងអាយុ ៤៨ឆ្នាំ។ អាជ្ញាធរមូលដ្ឋាន កំពុងតាមដាន និងតេស្ត មនុស្សដែលបានចូលទៅជិតអ្នកទាំងបី។

គួរជម្រាបថា ករណីអូមីក្រុងពីមុនចំនួន ៧០ករណីនៅក្នុងប្រទេសវៀតណាម គឺជាករណីនាំចូលពីបរទេសទាំងអស់៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង