ម៉ាឡេស៊ី៖ ដោយសារមិត្តភក្តិធ្លាប់ជួបគ្រោះថ្នាក់រហូតត្រូវការឈាមច្រើន ប៉ុន្តែខាងមន្ទីរពេទ្យ មិនមានឈាមគ្រប់គ្រាន់សម្រាប់ផ្គត់ផ្គង់ Ibrahim បានបរិច្ចាគឈាមជាលើកដំបូងរបស់ខ្លួនដើម្បីបានជួយមិត្តភក្តិរបស់លោកឱ្យរួចផុតពីគ្រោះថ្នាក់។
ចាប់តាំងពីពេលនោះមក រយៈពេល២៥ឆ្នាំមកនេះ លោកបានបរិច្ចាគឈាមជាប្រចាំក្នុង១ខែ២ដង ដើម្បីជួយសង្គ្រោះជីវិតមនុស្សដែលត្រូវការឈាមជាចាំបាច់។ Ibrahim បាននិយាយថា ឈាមមួយកញ្ចប់អាចជួយសង្គ្រោះជីវិតមនុស្សបានដល់ទៅ៣នាក់ឯណោះ ហើយអ្វីដែលលោកធ្វើក៏មិនមែនចង់បានពានរង្វាន់អ្វីដែល ប៉ុន្តែលោកស័គ្មចិត្តនឹងក្លាយជាចំណែកមួយដែលអាចជួយសង្គ្រោះជីវិតមនុស្សបានដោយការបរិច្ចាគឈាមជាប្រចាំរបស់លោក។
គិតចាប់តាំងពីឆ្នាំ១៩៩៧មក លោកបានបរិច្ចាគឈាមចំនួន ១៦៦ដងហើយ លោកបានឱ្យដឹងថា លោកមិនមានបំណងនឹងបញ្ឈប់ត្រឹមនេះនោះទេ ដោយលោកបានប្រាប់ពីគោលដៅរបស់ខ្លួនថា មុនឈានចូលវ័យ ៥៨ឆ្នាំ លោកនឹងបរិច្ចាគឈាមឱ្យគ្រប់ចំនួន ២០០ដងដែលពេលនេះលោកមានវ័យ ៥៣ឆ្នាំហើយ ដូចនេះលោកនឹងបង្គ្រប់វាក្នុងអំឡុងពេល៥ឆ្នាំនេះ៕