×

តួអង្គក្នុងរឿង Moon Knight លោក Gaspard Ulliel បានស្លា ប់​បាត់បង់​ជីវិត​ដោយ​គ្រោះថ្នាក់​ពេលជិះស្គី​ក្នុងវ័យ ៣៧ឆ្នាំ

បារាំង៖ តារាសម្តែងដ៏ល្បីលោក Gaspard Ulliel ត្រូវបានរាយការណ៍មកថា លោកបានជួបគ្រោះថ្នាក់ធ្ងន់ធ្ងរពេលជិះស្គីរហូតបានបាត់បង់ជីវិត កាលពីថ្ងៃទី១៩ ខែមករា ឆ្នាំ២០២២។

យោងតាមអ្នកដែលនៅកន្លែងកើតហេតុបានឱ្យដឹងថា អ្នកជិះស្គីម្នាក់បានជិះមកបុកត្រូវលោកមួយទំហឹង ភ្លាមៗលោកត្រូវបានបញ្ជូនទៅមន្ទីរពេទ្យដោយឧទ្ធម្ភាគចក្រ ប៉ុន្តែជារឿងដ៏គួរឱ្យសោកស្តាយ ដោយសារលោកបានរងរបួសខួរក្បាលធ្ងន់ធ្ងរពេក ទើបមិនអាចសង្គ្រោះជីវិតបាន។

គួរបញ្ជាក់ដែរថា តារាសម្តែងដ៏មានប្រជាប្រិយភាពរូបនេះ បានប្រលូកនៅក្នុងភាពយន្តល្បីៗមានដូចជា Hannibal Rising, Saint Laurent, It’s Only the End of the World, Moon Knight និងភាពយន្តជាច្រើនទៀតរហូតទទួលបានកេរ្តិ៍ឈ្មោះបានរីកសុះសាយជាអន្តរជាតិ និងបានជាប់ពានរង្វាន់បានមួយចំនួនពីស្នាដៃសិល្បៈរបស់លោកផងដែរ៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង