×
ព័ត៌មានថ្មី
  1. ត្រលប់ទៅរដូវកាលទី៣ ការប្រកួតដែលគ្រឿងផ្សំពណ៌ខ្មៅក្នុងផ្ទះបាយ MasterChef Cambodia (មានវីឌីអូ)
  2. ឱកាសដ៏កម្រ! កម្មវិធី កម្លាំងគោជល់ ដែលទទួលការឧបត្ថម្ភផ្ដាច់មុខដោយ Red Bull នឹងឆ្ពោះទៅកាន់ទីតាំងទីពីរនាចុងសប្ដាហ៍នេះ ទទួលពាក្យនៅសួនមាត់ទន្លេ ក្រុងកំពង់ចាម
  3. ក្រុមបាល់ទាត់ Angkor United លើកពានក្នុងកម្មវិធីប្រកួតដ៏ធំរបស់ Ian Thompson Memorial Tournament ដោយបានបង្ហាញអំពីមនោសញ្ចេតនាបាល់ទាត់ និងភាពជាដៃគូ
  4. លោក ឃួន សំអន សម្រេចក្ដីស្រមៃដ៏អស្ចារ្យ សង់ផ្ទះថ្មី បំពេញបំណងក្រោយក្លាយជាម្ចាស់ជ័យលាភី MasterChef
  5. «សមរភូមិសំណើច» សប្ដាហ៍នេះ ជួបជាមួយការតេស្តសមត្ថភាពពិតៗរបស់ក្រុមផ្ការីកគ្រប់រដូវ ក្នុងការប្រកួតមិត្តភាពជាលើកដំបូង!

Spurs ស៊ុត​២គ្រាប់​ក្នុង​ម៉ោង​បន្ថែម យកឈ្នះ Leicester ៣-២ ដើម្បី​រំកិល​ឡើង​លេខ៥​ក្នុងតារាង Premier League

Steven Bergwijn រកបានពីរគ្រាប់ក្នុងម៉ោងបន្ថែម ខណៈ Tottenham Hotspur បានវាយបកពីលទ្ធផល ២-១ ដើម្បីដណ្តើមបានជ័យជម្នះដ៏មិនគួរឱ្យជឿ នៅលើទឹកដីក្រុម Leicester City នៅឯកីឡដ្ឋាន King Power ។

Leicester ស្ទើរតែផ្ដល់បរាជ័យលើកដំបូងនៅ Premier League សម្រាប់ Spurs ចាប់តាំងពីលោក Antonio Conte ចូលកាន់តំណែង មុនពេល Bergwijn រកបានគ្រាប់បាល់តាមស្មើនៅនាទីទី៩០បូក៥ ពីការបញ្ជូនរបស់ Matt Doherty ។ កីឡាករហុល្លង់ដដែល ដែលទើបតែត្រូវបានប្ដូរចូលនៅនាទីទី៧៩ ស៊ុតបន្ថែមគ្រាប់ទី៣ និងជាគ្រាប់ជ័យជម្នះ ផុតដៃអ្នកចាំទី Kasper Schmeichel នៅនាទីទី៩០បូក៧។

វាជាការប្រកួតដ៏ជក់ចិត្ត នៅពេលដែលក្រុមកញ្ជ្រោង Leicester បាននាំមុខមុននៅនាទីទី២៤ ដោយការស៊ុតបាល់បញ្ចូលទីរបស់ Patson Daka ផុតអ្នកចាំទី Hugo Lloris ។ ប៉ុន្តែ Harry Kane បានរកគ្រាប់តាមស្មើ នៅមុនពេលចប់វគ្គទីមួយ។

James Maddison បានបន្ថែមគ្រាប់ទី២ ឱ្យក្រុមម្ចាស់ផ្ទះនៅនាទីទី៧៦ ហើយក្រុមម្ចាស់ផ្ទះ គិតថាពួកគេកំពុងទទួលបាន ៣ពិន្ទុ មុនពេល Bergwijn ស៊ុតបានពីរគ្រាប់នៅក្នុងម៉ោងបន្ថែមសម្រាប់ Spurs ។

ជ័យជម្នះរបស់ Spurs នាំពួកគេឡើងឈរលើក្រុម Arsenal និងឡើងទៅឈរនៅលេខ៥ ក្នុងតារាងក្របខណ្ឌ Premier League ខណៈ Leicester ស្ថិតនៅលេខ១០។

កុំភ្លេចរង់ចាំទស្សនា កម្មវិធី CBS Fantasy League ដែលចាក់ផ្សាយរៀងរាល់ថ្ងៃសុក្រ វេលាម៉ោង ២១:០០ – ២២:០០ នៅលើកញ្ចក់ទូរទស្សន៍ CTN ហ្វេសប៊ុកផេកផ្លូវការ CTN TV និង ហ្វេសប៊ុកផេក CBS Sport ។ បន្ទាប់មក នៅរៀងរាល់ចុងសប្ដាហ៍ ទស្សនិកជន ក៏អាចទស្សនាការប្រកួតក្របខណ្ឌ Premier League នៅ CTN និង MyTV បណ្ដើរ លេងឆាតកម្សាន្តបណ្តើរ តាមរយៈតេឡាក្រាមលេខទូរសព្ទ +85578666500 ប៉ុន្តែកុំភ្លេចដាក់រូបភាពពិតប្រាកដរបស់លោកអ្នកនៅតេឡេក្រាមផង ពេលនោះលោកអ្នក នឹងអាចឃើញសាររបស់លោកអ្នកនៅលើកញ្ចក់ទូរទស្សន៍៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង