ភ្នំពេញ៖ ក្រសួងសុខាភិបាលកម្ពុជា នៅថ្ងៃទី២១ ខែមករានេះ បានចេញសេចក្តីប្រកាសព័ត៌មាន បញ្ជាក់ពីការបន្តរកឃើញអ្នកឆ្លងកូវីដ១៩ថ្មី ចំនួន ៤២នាក់ ក្នុងនោះករណីនាំចូល ១២នាក់ និងឆ្លងសហគមន៍ ៣០នាក់ ជាប្រភេទអូមីក្រុងទាំងអស់ ខណៈជាសះស្បើយ ១៦នាក់ និងមិនមានករណីស្លាប់ថ្មីនោះទេ។
សូមជម្រាបថា គិតត្រឹមព្រឹកថ្ងៃទី២១ ខែមករា ឆ្នាំ២០២២ កម្ពុជារកឃើញអ្នកឆ្លងជំងឺកូវីដ១៩ សរុបចំនួន ១២០.៩៥៦នាក់, អ្នកជាសះស្បើយសរុបចំនួន ១១៧.១៨០នាក់, ស្លាប់សរុបចំនួន ៣.០១៥នាក់៕