×
ព័ត៌មានថ្មី
  1. ភាគទី៤ នៃរឿង «ខែលសុភមង្គល» ក្រោមចំណងជើង «អំណោយថ្ងៃមង្គល» បង្ហាញពីអំណោយដ៏មានតម្លៃបំផុត គឺក្តីស្រឡាញ់ដ៏ធំធេងក្នុងការរៀបចំផែនការហិរញ្ញវត្ថុ និងការការពារអនាគតមនុស្សជាទីស្រឡាញ់របស់យើង។
  2. Coming Soon | ភាគទី៤ រឿង “ខែលសុភមង្គល” ក្រោមចំណងជើង “អំណោយថ្ងៃមង្គល” (The Wedding Gift)
  3. ជោគជ័យបន្តទៀត! រឿង “ខែលសុភមង្គល” ភាគទី ៣ ក្រោមចំណងជើង “វិក្កយបត្រ” បង្ហាញពីគំរូនៃភាពកតញ្ញូរបស់កូន និងសារៈសំខាន់នៃការរៀបចំផែនការហិរញ្ញវត្ថុដើម្បីការពារមនុស្សជាទីស្រឡាញ់ដោយមិនគិតពីអាយុក្មេង ឬមានមុខរបរការងារអ្វីនោះទេ។
  4. Coming Soon | ភាគទី៣ រឿង «ខែលសុភមង្គល»
  5. CBS Boxing ប្រកាសផ្លាស់ប្តូរទីតាំងប្រកួតថ្មី

ប្រធានក្រុម Tottenham Hotspur យល់ព្រម​លើ​កិច្ចសន្យាថ្មី​រយៈពេល​ពីរឆ្នាំ​រហូតដល់​ឆ្នាំ២០២៤

ប្រធានក្រុម Tottenham Hotspur កីឡាករអ្នកចាំទី Hugo Lloris បានយល់ព្រមលើកិច្ចសន្យាថ្មីរយៈពេល ២ឆ្នាំ ដែលធ្វើឱ្យគេបន្តនៅជាមួយក្រុមមាន់ខ្នាយមាសរហូតដល់ឆ្នាំ២០២៤។

កិច្ចព្រមព្រៀងដែលមានស្រាប់របស់អ្នកចាំទីសញ្ជាតិបារាំង នឹងត្រូវផុតសុពលភាពនៅរដូវក្តៅចុងរដូវកាលនេះ។ ម្ចាស់ជើងឯក World Cup ជាមួយក្រុមជម្រើសជាតិបារាំង កាលពីឆ្នាំ២០១៨ ដែលមានវ័យ ៣៥ឆ្នាំ បានចូលរួមជាមួយ Spurs ពីក្រុម Lyon នៅប្រទេសបារាំង កាលពីឆ្នាំ២០១២។

ចាប់តាំងពីពេលនោះមក Lloris បានបង្ហាញខ្លួននៅក្របខណ្ឌ Premier League ចំនួន ៣១៨ ដងជាមួយនឹងកំណត់ត្រា ១១២ Clean sheet ។

កុំភ្លេចរង់ចាំទស្សនា កម្មវិធី CBS Fantasy League ដែលចាក់ផ្សាយរៀងរាល់ថ្ងៃសុក្រ វេលាម៉ោង ២១:០០ – ២២:០០ នៅលើកញ្ចក់ទូរទស្សន៍ CTN ហ្វេសប៊ុកផេកផ្លូវការ CTN TV និង ហ្វេសប៊ុកផេក CBS Sport ។ បន្ទាប់មក នៅរៀងរាល់ចុងសប្ដាហ៍ ទស្សនិកជន ក៏អាចទស្សនាការប្រកួតក្របខណ្ឌ Premier League នៅ CTN និង MyTV បណ្ដើរ លេងឆាតកម្សាន្តបណ្តើរ តាមរយៈតេឡាក្រាមលេខទូរសព្ទ +85578666500 ប៉ុន្តែកុំភ្លេចដាក់រូបភាពពិតប្រាកដរបស់លោកអ្នកនៅតេឡេក្រាមផង ពេលនោះលោកអ្នក នឹងអាចឃើញសាររបស់លោកអ្នកនៅលើកញ្ចក់ទូរទស្សន៍៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង