×

កើតមក​មិនមាន​ម្រាមដៃឆ្វេង​ដូច​ក្មេងដទៃ ប៉ុន្តែ​ក្មេងប្រុស​អាយុ៤ឆ្នាំ​បែរ​ជាក្លាយ​ជាទីចាប់អារម្មណ៍​របស់​អ្នកនិយមលេង​បណ្តាញ​សង្គម

ចិន៖ Sensen កើតមកមិនមានគ្រប់លក្ខណៈដូចក្មេងដទៃឡើយ ដោយក្មេងប្រុសរូបនេះ មិនមានម្រាមដៃឆ្វេងតាំងពីកំណើត ទោះជាយ៉ាងណាក៏ក្មេងប្រុសរូបនេះ អាចធ្វើអ្វីៗបានគ្រប់យ៉ាង រួមទាំងការធ្វើនំប៉ាវញ៉ាំដោយខ្លួនឯងទៀតផង។

ឪពុកម្តាយរបស់ Sensen បានបន្ទោសខ្លួនឯងជារឿយៗថា មិនបានផ្តល់រូបរាងគ្រប់លក្ខណៈដល់កូនរបស់ខ្លួន។ ទោះជាយ៉ាងណាអ្នកទាំងពីរ បានបង្រៀន Sensen ឱ្យធ្វើអ្វីដោយខ្លួនឯង មិនឱ្យពឹងឪពុកម្តាយឱ្យជួយឡើយ។

Sensen បានចាប់ផ្តើមចូលរៀនថ្នាក់មតេយ្យកាលពីឆ្នាំមុន ដោយមិត្តរួមថ្នាក់ បានប្រើក្រសែភ្នែកចម្លែកមើលមក។ ពេលនោះ Sensen បានប្រាប់ពួកគេថា ការបាត់បង់ម្រាមដៃឆ្វេងរបស់ខ្លួនដោយសារសង្គ្រោះម្តាយពីសត្វដាយណូស័រកំណាច។ ពេលនោះមានសិស្សមួយចំនួនប្តូរទៅជាការសរសើរ Sensen វិញ។

គួរបញ្ជាក់ថា ម្តាយរបស់ Sensen បានចែករំលែកវីដអូសកម្មភាពរបស់កូនគាត់រៀងរាល់ថ្ងៃ។ ពេលនេះក្មេងប្រុសអាយុ៤ឆ្នាំម្នាក់នេះ ទទួលបានប្រជាប្រិយភាពពីអ្នកនិយមលេងអ៊ីនធឺណិត ដោយវីដេអូខ្លះ ទទួលបានការចូលមើលជាង២លានដងឯណោះ៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង