×
ព័ត៌មានថ្មី
  1. 📲 ត្រឹមតែមួយប៉ព្រិចភ្នែក! ស្កេន QR Code ចុះឈ្មោះភ្លាម ក្លាយជាបេក្ខជនក្នុងកម្មវិធីលំដាប់ពិភពលោកភ្លែត! ក្មេងៗអាយុ ៨-១៣ ឆ្នាំ រួសរាន់ដាក់ពាក្យឥឡូវនេះ! 🍳✨
  2. ថ្ងៃអាទិត្យនេះ អាលីសា នឹងមកបញ្ចេញស្នាដៃធ្វើម្ហូបពិសេស ដឹងតែប្លែកមាត់ ប្លែកអារម្មណ៍ហ្មងជាមួយកម្មវិធី Cook & Chill by Cambodia Premium!
  3. យប់ថ្ងៃអាទិត្យនេះ Cook & Chill មានរឿងរ៉ាវដ៏កក់ក្ដៅចង់ចែករំលែក ក្នុងឱកាសទិវាសិទ្ធិនារី! 💐✨
  4. ចង់ដឹងអត់ថា បូរ៉ា MasterChef យកក្រូចថ្លុងមកច្នៃជាម្ហូបអីខ្លះក្នុងកម្មវិធី Cook & Chill នៅថ្ងៃអាទិត្យសប្ដាហ៍នេះ? 🍊🍽
  5. ឧកញ៉ា គិត ស៊ូឡា បរិច្ចាគថវិកាជាង ១,៥ លានដុល្លារ ជូនកាកបាទក្រហមកម្ពុជា សម្រាប់ទិវា ៨ ឧសភា ២០២៦

Riyad Mahrez ត្រឡប់​ទៅ Man City វិញ ក្រោយ​ក្រុមការពារ​តំណែង​ជើងឯក AFCON អាល់ហ្សេរី ធ្លាក់​ត្រឹម​វគ្គសន្សំពិន្ទុ

ក្រុម ម្ចាស់ ជើង ឯក អាល់ហ្សេរី បានធ្លាក់ចេញពីការប្រកួត Africa Cup of Nations បន្ទាប់ពីបរាជ័យយ៉ាងធ្ងន់ធ្ងរក្រោមថ្វីជើងក្រុមកូឌីវ័រ នៅ វគ្គ សន្សំពិន្ទុតាមពូល។

Riyad Mahrez កំពុងធ្វើដំណើរត្រលប់ទៅកាន់ក្លិប Manchester City វិញមុនការរំពឹងទុក បន្ទាប់ពីការធ្លាក់ចេញពីការប្រកួត Africa Cup of Nations របស់ក្រុមជម្រើសជាតិអាល់ហ្សេរី។

លទ្ធផលស្មើ ០-០ ជាមួយក្រុមជម្រើសជាតិសេរ៉ាឡេអូន និងបរាជ័យ ១-០ ជាមួយក្រុម Equatorial Guinea បានធ្វើឱ្យអាល់ហ្សេរី របស់ Mahrez ឈានទៅរកការប្រកួតដ៏លំបាកបំផុតរបស់ពួកគេ ក្នុងវគ្គចែកពូលជាមួយនឹងក្រុមកូឌីវ័រ ដែលត្រូវការឈ្នះជាចាំបាច់ ដើម្បីឆ្លងទៅវគ្គ១៦ក្រុម។ ប៉ុន្តែលទ្ធផលផ្ទុយពីការរំពឹងថា ដោយក្រុមអាល់ហ្សេរី ត្រូវរងបរាជ័យបន្ថែមទៀត ជាមួយនឹងលទ្ធផល ៣-១។ ចំណែក Mahrez ថែមទាំងស៊ុតបាល់ប៉េណាល់ទីមិនចូលទៀត ក្នុងការប្រកួតនេះ។

ឥឡូវនេះ Mahrez នឹងធ្វើដំណើរត្រឡប់ទៅក្រុមមេឃខៀវរបស់គាត់វិញ បន្ទាប់ពីបរាជ័យក្នុងទីក្រុង Douala ប្រទេសកាមេរ៉ូន។ Man City នឹងត្រូវប្រកួតនៅថ្ងៃអាទិត្យ ទល់នឹង Southampton ក្នុងក្របខណ្ឌ Premier League ។

កុំភ្លេចរង់ចាំទស្សនា កម្មវិធី CBS Fantasy League ដែលចាក់ផ្សាយរៀងរាល់ថ្ងៃសុក្រ វេលាម៉ោង ២១:០០ – ២២:០០ នៅលើកញ្ចក់ទូរទស្សន៍ CTN ហ្វេសប៊ុកផេកផ្លូវការ CTN TV និង ហ្វេសប៊ុកផេក CBS Sport ។ បន្ទាប់មក នៅរៀងរាល់ចុងសប្ដាហ៍ ទស្សនិកជន ក៏អាចទស្សនាការប្រកួតក្របខណ្ឌ Premier League នៅ CTN និង MyTV បណ្ដើរ លេងឆាតកម្សាន្តបណ្តើរ តាមរយៈតេឡាក្រាមលេខទូរសព្ទ +85578666500 ប៉ុន្តែកុំភ្លេចដាក់រូបភាពពិតប្រាកដរបស់លោកអ្នកនៅតេឡេក្រាមផង ពេលនោះលោកអ្នក នឹងអាចឃើញសាររបស់លោកអ្នកនៅលើកញ្ចក់ទូរទស្សន៍៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង