×

Influencer លំដាប់​ប្រទេស Ji A ស៊ីថ្លៃខ្ទង់​ម៉ឺនដុល្លារ តែចុងក្រោយ​បែរ​ផ្ទុះ​ការភ្ញាក់ផ្អើល​នាងប្រើ​របស់​ក្លែងក្លាយ​យកមក​ថតទៅវិញ

កូរ៉េខាងត្បូង៖ Song Ji A ដែលជា Influencer ល្បីឈ្មោះបំផុតនៅកូរ៉េខាងត្បូង បានក្លាយជាប្រធានបទដ៏រសើបមួយ ក្រោយប្រទះឃើញថា រូបថតដែលនាងថតផ្សព្វផ្សាយឱ្យយីហោល្បី Dior បានប្រើប្រាស់ទំនិញក្លែងក្លាយមកថត។ ក្រោយពីចាប់បានចំណុចដែលមិនគួរឱ្យជឿបែបនេះ Ji A បានលុបចោលវីដេអូចោល និងបាន Screenshot បញ្ជាក់ប្រាប់គ្រប់គ្នាឱ្យបានដឹងថា នាងបានលុបចោលវីដេអូនោះរួចរាល់ហើយ។

រឿងមួយនេះ បានក្លាយជាប្រធានបទក្តៅគគុក នៅប្រទេសកូរ៉េនាពេលនេះដែលអ្នកនិយមលេងអ៊ីនធឺណិត ទទួចឱ្យនាងចេញមុខសុំទោសជាផ្លូវការចំពោះការប្រើប្រាស់របស់ក្លែងក្លាយមកផ្សព្វផ្សាយបែបនេះ។ នេះជាបញ្ហាមួយរបស់ Influencer លំដាប់ប្រទេស Ji A ដែលកំពុងទទួលបានការចាប់អារម្មណ៍។

ក្រឡេកទៅមើលពីចំណូលរបស់ស្រីស្អាតរូបនេះវិញ ប្រជាប្រិយភាពរបស់នាងមានការទាក់ទាញមិនធម្មតាឡើយ ពោលគណនី IG របស់នាងមានអ្នកតាមដានចំនួនជាង៣លាននាក់ និងយូធូបផ្ទាល់របស់នាងក៏មាន Subscribers ជិត២លាននាក់ផងដែរ។

ដូចនេះសម្រាប់តម្លៃនៃការផុសរូបផ្សព្វផ្សាយមួយសន្លឹកនៅលើ IG នាងអាចទទួលបានតម្លៃ ២៥.២០០ដុល្លារអាមេរិក ចំណែកការផ្សព្វផ្សាយនៅក្នុងវីដេអូរបស់នាងវិញ គឺស៊ីថ្លៃដល់ ៦៧.៣០០ដុល្លារអាមេរិកដែលជាតម្លៃមួយខ្ពស់ជាងសិល្បករមួយចំនួនទៀត។

គួរបញ្ជាក់ដែរថា មានពាក្យចចាមអារ៉ាមនិយាយថា កាលវិភាគទទួលថតផ្សព្វផ្សាយរបស់ Ji A បានពេញរហូតដល់ខែឧសភា ខែ២០២២ ដែលម៉ាកយីហោណាមួយដែលត្រូវការឱ្យនាងថតផ្សព្វផ្សាយផលិតផលឱ្យ គឺត្រូវធ្វើការកក់ទុកមុនដើម្បីនាងរៀបចំកាលវិភាគទៅតាមលំដាប់លំដោយ៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង