×

អ្នកបើកកុងតឺន័រ ១១នាក់នៅចិន ស្បថ​លែងហ៊ាន​បំពានច្បាប់​បើកបរ​ពេលស្រវឹងទៀត ក្រោយ​ទទួល​ពិន័យឱ្យ​សម្អាត​កន្លែង​ដាក់ស ព

តៃវ៉ាន់៖ អ្នកបើករថយន្តកុងតឺន័រ១១នាក់ ត្រូវបានអាជ្ញាធរនៅទីក្រុង Kaohsiung កោះតៃវ៉ាន់ ពិន័យឱ្យសម្អាតកន្លែងដាក់សពជាការផាកពិន័យក្រោយស្រវឹងបើកបរ។

ការសម្រេចដាក់ពិន័យមួយនេះ បានធ្វើឡើងក្រោយកាលពីពេលថ្មីៗនេះ ហើយអ្នកបើករថយន្តកុងតឺន័រស្រវឹងម្នាក់ បានបង្កគ្រោះថ្នាក់បណ្ដាលឱ្យបាត់បង់ជីវិតបុរសម្នាក់ និង ៣នាក់ទៀតរងរបួស។

អ្នកបើករថយន្តកុងតឺន័រទាំង១១ ត្រូវបានទទួលការផាកពិន័យដោយចំណាយពេលជាច្រើនម៉ោងលាងសម្អាតកន្លែងបញ្ចុះសព កន្លែងបូជាសព និងទូរកកដាក់សាកសព។

គួរបញ្ជាក់ដែរថា វិធីកផាកពិន័យរបស់អាជ្ញាធរលើកនេះ បានធ្វើឱ្យអ្នកបើករថយន្តកុងតឺន័រទាំង១១តក់ស្លុតជាខ្លាំង ដោយពួកគេបានបញ្ជាក់ថា មិនដែលចូលជិតសាកសពដល់ថ្នាក់នេះឡើយ ហើយពួកគេ បានសន្យាថា នឹងមិនស្រវឹងបើកបរទៀតឡើយ ដោយបង្កើនការប្រុងប្រយ័ត្នឱ្យបានខ្ពស់ដើម្បីសុវត្ថិភាពទាំងអស់គ្នា៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង