×

ត្រប់ ទំពាំង បន្លែ​ពេញនិយម​នៅខ្មែរ ត្រូវ​វេជ្ជបណ្ឌិត​អាមេរិក​ជឿថា​មាន​ប្រយោជន៍​ខ្លាំង

វេជ្ជបណ្ឌិតសញ្ជាតិអាមេរិកាំង ដើមកំណើតអាស៊ី លោក William Li និងជាកវីនិពន្ធសៀវភៅសុខភាពដ៏ល្បី “EAT to BEAT DISEASE” បានណែនាំ អាហារមួយចំនួន មានគុណប្រយោជន៍ដល់ប្រព័ន្ធការពាររាងកាយ មានទាំង ប្រព័ន្ធភាពស៊ាំ ជាលិកា បាក់តេរីល្អក្នុងពោះវៀន និងសរសៃឈាម រួមទាំង DNA ទៀតផង។ អាហារល្អៗទាំងនេះ “Hello គ្រូពេទ្យ” នឹងបញ្ជាក់ក្នុងអត្ថបទខាងក្រោម។

១- ប្រេងអូលីវ

ប្រេងអូលីវធម្មជាតិ ជាសមាសធាតុជីវសកម្មមួយ ជំរុញប្រព័ន្ធស៊ាំក្នុងរាងកាយប្រសើរឡើង និងជួយបន្ថយបញ្ហាងាយអាលែកហ្ស៊ី ក្នុងរាងកាយ។ ការសិក្សាជាច្រើនបានបង្ហាញថា ពពួកសមាសធាតុជីវសកម្ម ក៏ជួយបន្ថយការលូតលាស់កោសិកាអាក្រក់ ពិសេស កោសិកាមហារីកដុសន់តែម្តង។

២- ទំពាំង

ទំពាំង ជាអាហារពេញនិយមខ្លាំងសម្រាប់ពលរដ្ឋខ្មែរ គឺសម្បូរជាតិសរសៃខ្ពស់ ពិសេសមានសមាសធាតុជីវសកម្ម អាចទាក់ទាញបាក់តេរីល្អនៅក្នុងពោះវៀន ជួយដល់ប្រព័ន្ធរំលាយអាហារ និងជួយដល់ការសម្រកទម្ងន់។

៣- កាហ្វេ

តាមការសិក្សាជាច្រើន ភេសជ្ជៈប្រភេទនេះ មានទាំងគុណសម្បត្តិ និងគុណវិបត្តិ។ ប៉ុន្តែបើនិយាយពីគុណសម្បត្តិ ភេសជ្ជៈរសជាតិល្វីងមួយនេះ មានសមាសធាតុជីវសកម្ម អាចកាត់បន្ថយហានិភ័យស្លាប់ដោយសារជំងឺបេះដូង។ ពិសេសជាងនេះ ជួយរាងកាយប្រឆាំងការកកើតដុំសាច់មហារីក។

៤- ផ្លែត្រប់

សំបកពណ៌ស្វាយផ្លែត្រប់ សម្បូរទៅដោយ អាស៊ីដ Chlorogenic ជួយដាស់ជាលិកាក្នុងរាងកាយឱ្យសកម្ម បំពេញមុខងារបានល្អ។ បន្ថែមពីនោះ ផ្លែត្រប់ ក៏មានគុណប្រយោជន៍ ជួយសម្រួលចរន្តឈាមផងដែរ។

៥- ផ្លែការ៉ុត

ការ៉ុត សម្បូរទៅដោយសមាសធាតុអាស៊ីដ Chlorogenic ដែលអ្នកវិទ្យាសាស្រ្តជប៉ុន បានបញ្ជាក់ថា ជួយរាងកាយទប់ស្កាត់ប្រភេទមហារីកមួយចំនួន ដូចជា មហារីកសួត។ កាន់តែពិសេសជាងនេះ សាច់ការ៉ុត ជាប្រភពវីតាមីន A, B, C, D និង E ជួយឲ្យ DNA វិវត្តបានល្អ៕

ប្រភព៖ Hellokrupet

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង