×

ប្រលូក​ក្នុង​សិល្បៈ​អស់រយៈពេល ៧ទសវត្សរ៍ ទីបំផុត​តួអង្គ​បងធំ Patrick Tse ទទួលបាន​ពានរង្វាន់​ជា​តារាសម្តែង​ឆ្នើម​នឹងគេហើយ

ហុងកុង៖ Patrick ដែលនិយមសម្តែងជាតួបងធំទីបំផុតទទួលបានពានរង្វាន់ជាតារាសម្តែងឆ្នើមហើយក្ រោយប្រលូកក្នុងសិល្បៈអស់រយៈពេល ៧ទសវត្សរ៍មកនេះ។ ដោយសារវ័យ៨៥ឆ្នាំទៅហើយ ដូចនេះលោក ក៏បានចូលនិវត្តន៍ផងដែរ ប៉ុន្តែក្រោយមកលោក ក៏សម្រេចចិត្តទទួលការថតក្នុងភាពយន្ត In Time ដោយទីបំផុតភាពយន្តមួយនេះ បានធ្វើឱ្យលោកដណ្តើមបានពានរង្វាន់ជាតារាសម្តែងឆ្នើមមួយនឹងគេ។

ពានរង្វាន់ដែលជាសមិទ្ធផលដ៏វិសេសវិសាលមួយនេះក៏បានធ្វើឱ្យលោករំភើបរកអ្វីប្រៀបផ្ទឹមពុំបាន ហើយភាពយន្តមួយនេះក៏មានតារាសម្តែ Fung Bo Bo ចូលរួមផងដែរ។ តារាវ័យ៦៧ឆ្នាំ Bo Bo បានឱ្យដឹងថា គាត់ទទួលថតរឿង In time ដោយសារ Patrick។

ជោគជ័យដែលមិនអាចកាត់ថ្លៃបាននេះ បានធ្វើឱ្យតារាសម្តែងជើងចាស់ Patrick មានអារម្មណ៍រំភើបដល់ថ្នាក់ប្រកាសអញ្ជើញតួសម្តែង និងក្រុមការងារទៅផឹកកាហ្វេនៅសណ្ឋាគារលំដាប់ផ្កាយ៦ទៀតផង៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង