សិង្ហបុរី៖ នៅរសៀលថ្ងៃសៅរ៍ ទី២២ ខែមករា ឆ្នំា២០២២នេះ ប្រទេសសិង្ហបុរី ត្រូវគេរាយការណ៍ថា មានករណីស្លាប់ស្រ្តីវ័យចំណាស់អាយុ៩២ឆ្នំាពីការឆ្លងវីរុសបំប្លែងថ្មីអូមីក្រុងលើកដំបូងនៅប្រទេសនេះ។
តាមសេចក្តីរាយការណ៍របស់បណ្តាញផ្សព្វផ្សាយក្នុងស្រុកដែលគេស្រង់ចេញពីសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាលជាតិសិង្ហបុរីបានឱ្យដឹងនៅរសៀលនេះថា ស្រ្តីវ័យចំណាស់ដែលស្លាប់ដោយសារតែអូមីក្រុងលើកដំបូងនោះ គឺមិនបានចាក់វ៉ាក់សំាងទេ ហើយក៏មិនមានប្រវត្តិធ្លាប់ធ្វើរោគវិនិច្ឆ័យដែរ។
លោកយាយវ័យចំណាស់បានស្លាប់កាលពីថ្ងៃទី២០ខែមករា រយៈពេល១០ថ្ងៃបន្ទាប់ពីឆ្លងវីរុសបំប្លែងថ្មីអូមីក្រុងពីសមាជិកក្រុមគ្រួសាររបស់គាត់។
គួររំលឹកផងដែរថា ប្រទេសសិង្ហបុរីរកឃើញករណីឆ្លងថ្មីចំនួន៣,១៥៥ករណី ដែលក្នុងនោះរួមមានឆ្លងក្នុងស្រុកចំនួន២,៧៩៤ករណី និងនំាចូលពីខាងក្រៅ៣៦១ករណីកាលពីថ្ងៃសុក្រម្សិលមិញ៕
ប្រែសម្រួល៖ ប្រាក់ សម្ជស្ស
ប្រភព៖ CNA