×

ស្រស់ស្អាតណាស់! ទីបំផុត Park Shin Hye និង Choi Tae-Joon ក្លាយជា​គូស្វាមី​ភរិយា​នឹងគ្នា​ជាផ្លូវការ​ហើយ

កូរ៉េខាងត្បូង៖ បន្ទាប់ពីបានភ្ជាប់ពាក្យកាលពីខែវិច្ឆិកា ឆ្នាំ២០២១ កន្លងទៅ ថ្ងៃនេះផលិតកម្ម S.A.L.T បានចែករំលែករូបថតរៀបការប៉ុន្មានសន្លឹករបស់តារាល្បី Park Shin Hye និង Choi Tae Joon នៅលើគណនី IG ឃើញហើយពិតជាគួរឱ្យចាប់អារម្មណ៍។

ជាមួយនឹងផ្កាស្រស់ៗជាច្រើន រួមជាមួយកូនក្រមុំក្នុងឈុតរ៉ូបពណ៌ស បានរំលេចសម្រស់របស់ Shin Hye ឱ្យកាន់តែស្រស់ស្អាតថែមមួយកម្រិតទៀត។ តារាប្រុសស្រីទាំង២បានថតរូបអាពាហ៍ពិពាហ៍សម្រាប់ថ្ងៃពិសេសរបស់ខ្លួនពោរពេញដោយស្នាមញញឹមដែលបង្ហាញឱ្យឃើញពីភាពរំភើប និងសុមង្គលនៅថ្ងៃអនាគត។

គួរបញ្ជាក់ដែរថា ពេលនេះ Park Shine Hye ក៏កំពុងពរពោះកូនក្នុងផ្ទៃដែលមិនយូរមិនឆាប់ អ្នកទាំង២នឹងទទួលបានសមាជិកថែមម្នាក់ទៀតចូលមកបំពេញសុភមង្គលគ្រួសារឱ្យកាន់តែពេញលេញជាងនេះ។ ជាមួយនឹងការបង្ហាញរូបអាពាហ៍ពិពាហ៍ប៉ុន្មានសន្លឹករបស់ Shie Hye និង Tae Joon ពីផលិតកម្ម S.A.L.T បានធ្វើឱ្យអ្នកគាំទ្រមានអារម្មណ៍រំភើបជំនួស និងនាំគ្នាជូនពរតារាប្រុសស្រីទាំង២ជាច្រើនផងដែរ៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង