ក្រោយចែកផ្លូវពីអ្នកចាត់ការលោក Rafael Benitez ក្រុម Everton បានត្រៀមស្វាគមន៍ក្រុម Aston Villa ទៅកាន់កីឡដ្ឋាន Goodison Park សម្រាប់ការប្រកួត នៅក្របខណ្ឌ Premier League នាថ្ងៃសៅរ៍ ទី២២ ខែមករា ឆ្នាំ២០២២ ដែលមានផ្សាយបន្តផ្ទាល់ផ្ដាច់មុខនៅលើកញ្ចក់ទូរទស្សន៍ MyTV ចាប់ពីម៉ោង១៩:៣០នាទីតទៅ។
Everton បានត្រឡប់ពីចាញ់ក្រុម Norwich City ២-១ កាលពីចុងសប្តាហ៍មុន ខណៈក្រុមរបស់លោក Steven Gerrard បានឆក់មួយពិន្ទុក្នុងលទ្ធផលស្មើ ២-២ ទល់នឹងក្រុម Manchester United ។
Everton នឹងមិនមានកីឡាករ Alex Iwobi ដែលជាប់កាតព្វកិច្ចនៅព្រឹត្តិការណ៍ Africa Cup of Nations ខណៈពេល Tom Davies នឹងអាចអវត្តមានមួយខែទៀតដោយសារបញ្ហាភ្លៅ។ Jarrad Branthwaite ត្រូវបានគេរាយការណ៍មកថា បានត្រលប់មកហ្វឹកហាត់ពេញលេញវិញ ហើយអាចបង្ហាញខ្លួននៅចុងសប្តាហ៍នេះ ប៉ុន្តែ Allan និង Fabian Delph អាចនឹងខកខានម្តងទៀត ដោយសារជំងឺ ហើយកីឡាករចំណូលថ្មី Anwar El Ghazi មិនអាចជួបអតីតក្លិបរបស់ខ្លួនទេ។
ទន្ទឹមនឹងនេះដែរ Aston Villa មិនមានកីឡាករ Trezeguet និង Bertrand Traore ដែលជាប់កាតព្វកិច្ច AFCON ហើយ Ezri Konsa របួសត្រគាក។ Marvelous Nakamba និង Leon Bailey នឹងមិនអាចចូលលេងបានផងដែរ។
នេះអាចជាជម្រើស១១នាក់ដំបូងរបស់ Everton ដែលអាចប្រើប្រាស់ទម្រង់ ៤-៤-២ ៖
Pickford; Godfrey, Mina, Keane, Mykolenko; Townsend, Doucoure, Gomes, Gray; Richarlison, Calvert-Lewin
នេះអាចជាជម្រើស១១នាក់ដំបូងរបស់ Everton ដែលអាចប្រើប្រាស់ទម្រង់ ៤-៣-៣ ៖
Martinez; Cash, Hause, Mings, Digne; McGinn, Luiz, Ramsey; Buendia, Watkins, Coutinho
ក្រុមការងារនៅ CBS Sport បានទស្សន៍ទាយថា ក្រុមទាំងពីរ នឹងមានគ្រាប់បាល់សរុបរួម ៣គ្រាប់ ហើយលទ្ធផលសម្រាប់ការប្រកួតនោះគឺ ៖ Everton ១-២ Aston Villa ។
កម្មវិធីប្រកួតសប្ដាហ៍នេះ៖
-Everton ប៉ះ Aston Villa ថ្ងៃសៅរ៍ ទី២២ ខែមករា ឆ្នាំ២០២២ ម៉ោង១៩:៣០នាទី នៅ MyTV
-Man Utd ប៉ះ West Ham ថ្ងៃសៅរ៍ ទី២២ ខែមករា ឆ្នាំ២០២២ ម៉ោង២២:០០នាទី នៅ MyTV
-Chelsea ប៉ះ Spurs ថ្ងៃអាទិត្យ ទី២៣ ខែមករា ឆ្នាំ២០២២ ម៉ោង២៣:៣០នាទី នៅ CTN
កុំភ្លេចរង់ចាំទស្សនា កម្មវិធី CBS Fantasy League ដែលចាក់ផ្សាយរៀងរាល់ថ្ងៃសុក្រ វេលាម៉ោង ២១:០០ – ២២:០០ នៅលើកញ្ចក់ទូរទស្សន៍ CTN ហ្វេសប៊ុកផេកផ្លូវការ CTN TV និង ហ្វេសប៊ុកផេក CBS Sport ។ បន្ទាប់មក នៅរៀងរាល់ចុងសប្ដាហ៍ ទស្សនិកជន ក៏អាចទស្សនាការប្រកួតក្របខណ្ឌ Premier League នៅ CTN និង MyTV បណ្ដើរ លេងឆាតកម្សាន្តបណ្តើរ តាមរយៈតេឡាក្រាមលេខទូរសព្ទ +85578666500 ប៉ុន្តែកុំភ្លេចដាក់រូបភាពពិតប្រាកដរបស់លោកអ្នកនៅតេឡេក្រាមផង ពេលនោះលោកអ្នក នឹងអាចឃើញសាររបស់លោកអ្នកនៅលើកញ្ចក់ទូរទស្សន៍៕