×

នាយករដ្ឋមន្ត្រី​នូវែលហ្សេឡង់ លុបចោល​ពិធីរៀបការ​របស់គាត់ ដើម្បី​អនុវត្ត​តាម​ការរឹតបន្ដឹងថ្មី​ដោយសារ​អូមីក្រុង

នូវែលហ្សេឡង់៖ នាយករដ្ឋមន្រ្តីនូវែលហ្សេឡង់ លោកស្រី Jacinda Arden បានលុបចោលពិធីមង្គលការរបស់គាត់ ខណៈប្រទេសនេះ បានដាក់រឹតបន្ដឹងជាថ្មី ដើម្បីពន្យឺតការរីករាលដាលនៃវីរុសអូមីក្រុង នៅក្នុងសហគមន៍។

នូវែលហ្សេឡង់ នឹងចេញច្បាប់ទាក់ទងនឹងការពាក់ម៉ាស និងកំណត់ការប្រមូលផ្តុំចាប់ពីពាក់កណ្តាលអធ្រាត្រ ថ្ងៃអាទិត្យ ទី២៣ ខែមករា បន្ទាប់ពីករណីអូមីក្រុងចំនួន៩ ជាការឆ្លងក្នុងសហគមន៍ នៅក្នុងពិធីអាពាហ៍ពិពាហ៍មួយ។

គ្រួសារ មួយ បាន ធ្វើ ដំណើរ តាម យន្តហោះ ពី រដ្ឋ ធានី Auckland ភាគខាងជើងប្រទេស ទៅ ចូលរួមពិធី មង្គលការ មួយ នៅ កោះ ខាង ត្បូង ដែល មាន មនុស្ស ចូលរួម ចំនួន ១០០នាក់។ ក្រុមគ្រួសារ និងអ្នកបម្រើលើយន្តហោះម្នាក់ បានធ្វើតេស្តវិជ្ជមានកូវីដ១៩។

លោកស្រី Arden បាននិយាយថា ប្រទេសនូវែលហ្សេឡង់ នឹងអនុវត្តវិធានការពាក់ម៉ាស និងកំណត់ចំនួនក្រោម ១០០ នាក់នៅក្នុងកន្លែងបដិសណ្ឋារកិច្ច និងព្រឹត្តិការណ៍ ដូចជាពិធីមង្គលការ ឬមនុស្ស ២៥នាក់ ប្រសិនបើអ្នករៀបចំកម្មវិធី មិនពិនិត្យឯកសារចាក់វ៉ាក់សាំងរបស់អ្នកចូលរួម។

Ardern និងដៃគូយូរឆ្នាំ លោក Clarke Gayford មិនដែលប្រកាសពីកាលបរិច្ឆេទរៀបការរបស់ពួកគាត់ទេ។ ការរឹតបន្តឹងថ្មី ត្រូវបានកំណត់ឱ្យនៅដដែលរហូតដល់ចុងខែក្រោយ។

ប្រទេសនូវែលហ្សេឡង់ បានរកឃើញករណីកូវីដ១៩ថ្មីចំនួន ១៥១០៤ ករណី និងកត់ត្រាការស្លាប់ចំនួន ៥២ នាក់ ចាប់តាំងពីជំងឺរាតត្បាតនេះ បានចាប់ផ្តើម៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង