×

Premier League Preview៖ ការប្រកួត Chelsea ទល់នឹង Spurs ផ្សាយបន្តផ្ទាល់​នៅ CTN រាត្រីនេះ!

លោក Thomas Tuchel និង Antonio Conte នឹងត្រូវជួបគ្នាជាលើកទី៣ ក្នុងរយៈពេលមួយខែ ខណៈ Chelsea ធ្វើជាម្ចាស់ផ្ទះស្វាគមន៍ Tottenham Hotspur នៅកីឡដ្ឋាន Stamford Bridge ក្នុងការប្រកួតក្របខណ្ឌ Premier League នារាត្រីថ្ងៃអាទិត្យនេះ ដែលមានផ្សាយបន្តផ្ទាល់ផ្ដាច់មុខនៅលើកញ្ចក់ទូរទស្សន៍ CTN ចាប់ពីម៉ោង២៣:៣០នាទីតទៅ។

ថ្មីៗនេះ ក្រុមតោខៀវ បានយកឈ្នះលើក្រុមមាន់ខ្នាយមាស ក្នុងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ Carabao Cup ។ ប៉ុន្តែ Chelsea បានទទួលលទ្ធផលស្មើ ១-១ នៅលើទឹកដីក្រុម Brighton កាលពីពាក់កណ្តាលសប្តាហ៍ ដែលជាលទ្ធផលមិនសូវល្អសម្រាប់ប៉ុន្មានប្រកួតចងក្រោយនៅ Premier League របស់ពួកគេ។

ចំណែក Tottenham បានបន្តការប្រកួតលីគរបស់ពួកគេដែលមិនស្គាល់ពាក្យថាចាញ់ក្រោមការដឹកនាំរបស់លោក Conte ជាមួយនឹងជ័យជម្នះ ៣-២ លើក្រុម Leicester ។

សម្រាប់ក្រុមម្ចាស់ផ្ទះនៅយប់នេះ កីឡាករ Andreas Christensen នឹងត្រលប់មក Chelsea វិញ បន្ទាប់ពីបានធ្វើតេស្តវិជ្ជមានកូវីដ១៩ ហើយខកខានការប្រកួតជាមួយ Manchester City និង Brighton ។ Kepa Arrizabalaga នឹងបន្តជំនួសតំណែងរបស់ Edouard Mendy ដែលជាប់កាតព្វកិច្ចនៅ Africa Cup of Nations ខណៈពេលដែល Trevoh Chalobah មិនទាន់ច្បាស់ជាមួយនឹងបញ្ហាសរសៃពួរ។ Reece James នៅ សល់ ប៉ុន្មាន សប្ដាហ៍ ទៀត ប៉ុណ្ណោះ ក្នុង ការ ត្រលប់ មក វិញ ហើយ Ben Chilwell ត្រូវ អវត្តមាន ដោយ របួស ជង្គង់ រហូតចុង រដូវ កាល។

Spurs នឹងត្រូវអវត្តមាន Son Heung-min បន្ទាប់ពីគាត់បានរងរបួសសាច់ដុំក្នុងការប្រកួត Carabao Cup ជាមួយ Chelsea កាលពីដើមខែ។ Cristian Romero និង Eric Dier ត្រូវបានគេរំពឹងថានឹងអវត្តមាន។

នេះអាចជាជម្រើស១១នាក់ដំបូងរបស់ Chelsea ដែលអាចប្រើប្រាស់ទម្រង់ ៣-៤-៣ ៖

Kepa Arrizabalaga (GK); Christensen (CB), Silva (CB), Rudiger (CB); Cesar Azpilicueta (RWB), Jorginho (CM), N’Golo Kante (CM), Marcos Alonso (LWB); Mason Mount (RW), Romelu Lukaku (ST), Callum Hudson-Odoi (LW)

នេះអាចជាជម្រើស១១នាក់ដំបូងរបស់ Spurs ដែលអាចប្រើប្រាស់ទម្រង់ ៣-៥-២ ៖

Hugo Lloris (GK); Japhet Tanganga (CB), Davinson Sanchez (CB), Ben Davies (CB); Emerson Royal (RWB), Pierre-Emile Hojbjerg (CM), Harry Winks (CM), Oliver Skipp (CM), Sergio Reguilon (LWB); Harry Kane (ST), Lucas Moura (ST)

ក្រុមការងារនៅ CBS Sport បានទស្សន៍ទាយថា ក្រុមទាំងពីរ នឹងមានគ្រាប់បាល់សរុបរួមតិចជាង ៣គ្រាប់ ហើយលទ្ធផលសម្រាប់ការប្រកួតនោះគឺ ៖ Chelsea ១-១ Spurs ។

កម្មវិធីប្រកួតសប្ដាហ៍នេះ៖

-Everton ប៉ះ Aston Villa ថ្ងៃសៅរ៍ ទី២២ ខែមករា ឆ្នាំ២០២២ ម៉ោង១៩:៣០នាទី នៅ MyTV
-Man Utd ប៉ះ West Ham ថ្ងៃសៅរ៍ ទី២២ ខែមករា ឆ្នាំ២០២២ ម៉ោង២២:០០នាទី នៅ MyTV
-Chelsea ប៉ះ Spurs ថ្ងៃអាទិត្យ ទី២៣ ខែមករា ឆ្នាំ២០២២ ម៉ោង២៣:៣០នាទី នៅ CTN

កុំភ្លេចរង់ចាំទស្សនា កម្មវិធី CBS Fantasy League ដែលចាក់ផ្សាយរៀងរាល់ថ្ងៃសុក្រ វេលាម៉ោង ២១:០០ – ២២:០០ នៅលើកញ្ចក់ទូរទស្សន៍ CTN ហ្វេសប៊ុកផេកផ្លូវការ CTN TV និង ហ្វេសប៊ុកផេក CBS Sport ។ បន្ទាប់មក នៅរៀងរាល់ចុងសប្ដាហ៍ ទស្សនិកជន ក៏អាចទស្សនាការប្រកួតក្របខណ្ឌ Premier League នៅ CTN និង MyTV បណ្ដើរ លេងឆាតកម្សាន្តបណ្តើរ តាមរយៈតេឡាក្រាមលេខទូរសព្ទ +85578666500 ប៉ុន្តែកុំភ្លេចដាក់រូបភាពពិតប្រាកដរបស់លោកអ្នកនៅតេឡេក្រាមផង ពេលនោះលោកអ្នក នឹងអាចឃើញសាររបស់លោកអ្នកនៅលើកញ្ចក់ទូរទស្សន៍៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង