×
ព័ត៌មានថ្មី
  1. 📲 ត្រឹមតែមួយប៉ព្រិចភ្នែក! ស្កេន QR Code ចុះឈ្មោះភ្លាម ក្លាយជាបេក្ខជនក្នុងកម្មវិធីលំដាប់ពិភពលោកភ្លែត! ក្មេងៗអាយុ ៨-១៣ ឆ្នាំ រួសរាន់ដាក់ពាក្យឥឡូវនេះ! 🍳✨
  2. ថ្ងៃអាទិត្យនេះ អាលីសា នឹងមកបញ្ចេញស្នាដៃធ្វើម្ហូបពិសេស ដឹងតែប្លែកមាត់ ប្លែកអារម្មណ៍ហ្មងជាមួយកម្មវិធី Cook & Chill by Cambodia Premium!
  3. យប់ថ្ងៃអាទិត្យនេះ Cook & Chill មានរឿងរ៉ាវដ៏កក់ក្ដៅចង់ចែករំលែក ក្នុងឱកាសទិវាសិទ្ធិនារី! 💐✨
  4. ចង់ដឹងអត់ថា បូរ៉ា MasterChef យកក្រូចថ្លុងមកច្នៃជាម្ហូបអីខ្លះក្នុងកម្មវិធី Cook & Chill នៅថ្ងៃអាទិត្យសប្ដាហ៍នេះ? 🍊🍽
  5. ឧកញ៉ា គិត ស៊ូឡា បរិច្ចាគថវិកាជាង ១,៥ លានដុល្លារ ជូនកាកបាទក្រហមកម្ពុជា សម្រាប់ទិវា ៨ ឧសភា ២០២៦

ក្រសួងសុខាភិបាល ប្រាប់ឱ្យ​ប្រុងប្រយ័ត្ន​ពី​ជំងឺផ្ដាសាយបក្សី ការពុលចំណី ឬស្រា នា​ឱកាស​បុណ្យចូលឆ្នាំចិន

ភ្នំពេញ៖ ក្រសួងសុខាភិបាល នៅចន្ទ ទី២៤ ខែមករា ឆ្នាំ២០២២ នេះ បានណែនាំអាជ្ញាធរ ខេត្ត ស្រុក ក្រុង ខណ្ឌ រដ្ឋបាលឃុំ/សង្កាត់ ត្រូវចាត់តាំងកម្លាំងគ្រប់គ្រង ឃ្លាំមើល នៅតាមកសិដ្ឋាន ទីផ្សារលក់សត្វបសុបក្សីរស់ ដោយមានការត្រួតពិនិត្យការអនុវត្តវិធានការការពារ ឱ្យបានហ្មត់ចត់ ដើម្បីជៀសផុតពីការផ្ទុះចេញនូវជំងឺផ្ដាសាយបក្សីក្នុងសហគមន៍របស់ខ្លួន នាឱកាសបុណ្យរៀបចំសែនដូនតា (ចូលឆ្នាំចិន) និងឱកាសចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ នាពេលខាងមុខ។

ក្នុងសេចក្ដីណែនាំក្រើនរំឭករបស់ក្រសួងសុខាភិបាលនេះ បានបន្តថា ត្រូវត្រួតពិនិត្យទីតាំងបិទស្រា ស ឬផលិតស្រា ស ហើយអ្នករៀបចំ ឬអ្នកផលិតស្រា ស ត្រូវធានានូវការ អនុវត្តតាមក្បួនបច្ចេកទេសត្រឹមត្រូវ ដោយមិនយកសារធាតុមេតាណុល មកលាយធ្វើជាស្រា ស ផ្តេសផ្តាសនោះឡើយ។ សម្រាប់ប្រជាពលរដ្ឋ ដាច់ខាតមិនត្រូវទិញ ឬផលិត ឬបរិភោគសាស ដែលមិនមានប្រភពផលិតច្បាស់លាស់ ហើយដែលមិនគោរពតាមបទដ្ឋានបច្ចេកទេសត្រឹមត្រូវ ឬយកមេតាណុលមកលាយធ្វើជាស្រា ស ដែលបង្កឱ្យមានការពុល រហូតដល់ស្លាប់បាត់បង់ជីវិត។

ជាមួយគ្នានេះ ក្រសួងសុខាភិបាល បានណែនាំឱ្យបន្តអនុវត្តវិធានការ ៣ការពារ ៣កុំ សម្អាតដៃញឹកញាប់ ដើម្បីទប់ស្កាត់ការរីករាលដាលកូវីដ១៩ផងដែរ៕

 

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង