×

សិស្ស​ជាប់​បាក់ឌុប​និទ្ទេស A ទទួលបាន​ម៉ូតូ​៣៣គ្រឿង​ហើយ​ពី​រដ្ឋបាល​ខេត្តកំពង់ស្ពឺ នៅថ្ងៃនេះ

កំពង់ស្ពឺ៖ រដ្ឋបាលខេត្តកំពង់ស្ពឺ ប្រគល់រង្វាន់លើកទឹកចិត្ត នូវម៉ូតូ HONDA BEAT 2022 ដល់សិស្សទទួលបាននិទ្ទេស A ទាំង ៣៣នាក់ ប្រចាំខេត្ត
នាព្រឹកថ្ងៃទី ១៤ ខែមករា ឆ្នាំ២០២២ ក្រោមការចូលរួមពីលោក យឹម សុខុម ប្រធានក្រុមប្រឹក្សាខេត្ត លោក វ៉ី សំណាង អភិបាល នៃគណៈអភិបាលខេត្តកំពង់ស្ពឺ។

ការប្រគល់ម៉ូតូនេះ ធ្វើឡើងពិធីសំណេះសំណាលជាមួយអ្នកគ្រូលោកគ្រូ សិស្សប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) ដែលទទួលបាននិទ្ទេសA ទាំង ៣៣នាក់ក្នុងខេត្តកំពង់ស្ពឺ។

សូមបញ្ជាក់ផងដែរថា សម្រាប់ការប្រឡងសញ្ញាបត្រទុតិយភូមិ នៅថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២១ ខេត្តកំពង់ស្ពឺ មានបេក្ខជនប្រឡង សរុបចំនួន ៤.៥៥៥នាក់ ស្រី ២.៣៩០នាក់ មណ្ឌលប្រឡងមានចំនួន ១១មណ្ឌល និងមាន ១៨៥បន្ទប់ មានគណៈមេប្រយោគ ៦២៧នាក់ ស្រី១៧៩នាក់។ ក្រោយការប្រកាសលទ្ធផលប្រឡង ខេត្តកំពង់ស្ពឺ មានសិស្សដែលប្រឡងជាប់ចំនួន ២.៩៧៩នាក់ ស្រី១.៧២២នាក់ ក្នុងនោះអ្នកទទួលបាននិទ្ទេស A ចំនួន ៣៣រូប៕

  

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង