ថៃ៖ Mai Davika ដែលនិយមស្លៀកសម្លៀកបំពាក់វាលៗបញ្ចេញរាងតូចច្រឡឹង ចង្កេះមួយក្តាប់នោះ បានបញ្ចប់ថ្នាក់អនុបណ្ឌិត និងទទួលសញ្ញាបត្រ កាលកាលពីម្សិលមិញនេះ ធ្វើឱ្យមិត្តអ្នករួមសិល្បៈ និងអ្នកគាំទ្រនាំគ្នាជូនពរយ៉ាងច្រើន។
អ្វីដែលកាន់តែពិសេសជាងនេះទៅទៀតនោះ ក៏មានវត្តមានក្រុមគ្រួសារចូលរួមថ្ងៃទទួលសញ្ញាបត្ររបស់នាងជាមួយម្ចាស់បេះដូងលោក Terchantavit ក៏មានវត្តមាននៅទីនោះផងដែរ។ Mai បានបង្ហាញរូបភាពមួយចំនួន ដោយបង្ហាញអារម្មណ៍រីករាយជាខ្លាំងដែលការខិតខំប្រឹងប្រែងកន្លងមកទទួលបានលទ្ធផលគួរជាទីគាប់ចិត្ត។
មិនត្រឹមតែ Mai ប៉ុណ្ណោះទេដែលទទួលអារម្មណ៍រំភើបក្នុងថ្ងៃពិសេសនេះ សូម្បីតែ Terchantavit ក៏រំភើបជំនួសមិត្តស្រីរហូតលោក បានចែករំលែករូបភាពផ្អែមល្ហែម ភ្ជាប់ជាមួយនឹងពាក្យអបអរបែបនេះថា ”ទទួលបានសញ្ញាបត្រថ្នាក់អនុបណ្ឌិតហើយ មោទកភាពនឹងកូនស្វាណាស់”។
ពាក្យមួយឃ្លានេះ បានធ្វើឱ្យអ្នកគាំទ្រជាច្រើនស្ទើរលើសជាតិស្ករ ចំពោះស្នេហាផ្អែមល្ហែមរបស់គូស្នេហ៍ទាំង២ជាខ្លាំង។ ជាមួយគ្នានេះដែរ អ្នកគាំទ្រមួយចំនួន ក៏បានឆ្លៀតបញ្ចេញមតិថា សញ្ញាបត្រថ្នាក់អនុបណ្ឌិតយកបានហើយ សង្ឃឹមថានឹងមានដំណឹងរៀបការឆាប់ៗនេះ៕