×
ព័ត៌មានថ្មី
  1. «សមរភូមិសំណើច» ទីបំផុតកំពូលបុគ្គលិករបស់ក្រុមផ្ការីកគ្រប់រដូវបានស្គាល់ជាតិជិះឧទ្ធម្ភាគចក្រហើយ!
  2. នេះគ្រាន់តែជាការតេស្តដំបូងប៉ុណ្ណោះ! កម្លាំងគោជល់ ដែលឧបត្ថម្ភផ្ដាច់មុខដោយ Red Bull សន្យាថានឹងមានវិញ្ញាសាកាន់តែប្លែកនៅវគ្គបន្ទាប់!
  3. ត្រឡប់ទៅមើលវិធីវិចអន្សម ពីកម្មវិធី MasterChef Cambodia រដូវកាលទី៣ នាឱកាសពិធីបុណ្យចូលឆ្នាំខ្មែរនេះ
  4. Judge Jessica បង្ហាញវីឌីអូខ្លីនាំ​ឱ្យ Fan Fan កម្មវិធី MasterChef Cambodia រំភើបថែមមួយកម្រិតទៀតក្នុងឱកាសពិធីបុណ្យចូលឆ្នាំខ្មែរ
  5. ក្រោយបញ្ចប់ការដាក់ពាក្យ ការប្រកួតកម្លាំងដ៏អស្ចារ្យតែមួយគត់នៅកម្ពុជា “កម្លាំងគោជល់” ដែលឧបត្ថម្ភផ្ដាច់មុខដោយ Red Bull Power នឹងមកដល់លើកញ្ចក់ទូរទស្សន៍ CTN ក្នុងពេលឆាប់ៗខាងមុខ

ឪពុក សម្លា ប់​កូនប្រុស​បង្កើតភ្លោះ​អាយុ១១ឆ្នាំ ត្រូវ​ប្រឈមនឹង​ទោស​ប្រហារជីវិត

សិង្ហបុរី៖ ឪពុកម្នាក់ប្រឈមនឹងការកាត់ទោសប្រហារជីវិត បន្ទាប់ពីគាត់ត្រូវបានចោទប្រកាន់នៅព្រឹកថ្ងៃទី២៤ ខែមករា ឆ្នាំ២០២២ ពីបទសម្លាប់កូនប្រុសបង្កើតភ្លោះ។

លោក Xavier Yap អាយុ ៤៨ឆ្នាំ ត្រូវបានចោទប្រកាន់ពីបទឃាតកម្មចំនួនពីរ បន្ទាប់ពីកូនភ្លោះប្រុស ដែលមានអាយុ១១ឆ្នាំ ទាំងពីរនាក់ ត្រូវបានរកឃើញស្លាប់ នៅក្នុងប្រឡាយមួយ នៅប្រទេសសិង្ហបុរី។

ឪពុកដែលបានសម្លាប់កូនបង្កើតខ្លួនឯង ត្រូវបានចាប់ខ្លួន កាលពីថ្ងៃសៅរ៍ មួយថ្ងៃបន្ទាប់ពីអាជ្ញាធរ រកឃើញសពក្មេងប្រុសទាំងពីរ នៅក្បែរសួនកុមារ Greenridge Crescent ។

Yap បានបង្ហាញខ្លួន នៅតុលាការតាមរយៈវីដេអូ។ មេធាវីរបស់គាត់គឺលោក Anil Singh Sandhu បានប្រាប់តុលាការថា គ្រួសារលោកមានការសោកស្ដាយ។
គេមិនទាន់ដឹងថា ក្មេងប្រុសទាំងនោះស្លាប់ដោយរបៀបណានោះទេ។ សំណុំរឿងរបស់ Yap នឹងបន្តនៅថ្ងៃទី៣១ ខែមករា ឆ្នាំ២០២២៕

(ទស្សនាវីដេអូ)

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង