×
ព័ត៌មានថ្មី
  1. «សមរភូមិសំណើច» សប្ដាហ៍នេះ ការប្រកួតដ៏សំខាន់ ក្រុមផ្ការីកត្រៀមចូលសមរភូមិលើទីលាន ដើម្បីសម្រេចជោគវាសនារបស់ក្លិប
  2. លោកជំទាវអ្នកឧកញ៉ា ម៉ៅ ចំណាន គិតម៉េង ប្រធានសមាគមសិល្បករខ្មែរ បានរៀបចំជំនួបពិភាក្សាដាច់ដោយឡែកមួយជាមួយនឹងសមាជិកសកម្មរបស់សមាគមសិល្បករខ្មែរ ជុំវិញដំណើរវិវត្តន៍ការងាររយៈពេល១ឆ្នាំ
  3. កម្មវិធីកម្លាំងគោជល់ ឧបត្ថម្ភផ្ដាច់មុខដោយ Red Bull លាតត្រដាងបេក្ខភាពឈានទៅវគ្គបន្ទាប់ 15 នាក់ដំបូង ខណៈអ្នកជាប់នឹងត្រូវបង្ហាញជាបន្តបន្ទាប់
  4. ស្ទូឌីយោ Camwood នៃក្រុមហ៊ុន CBS និង The Studio ចុះអនុស្សរណៈនៃការយោគយល់គ្នាដើម្បីបើកដំណើរការផលិតកម្មភាពយន្ត និងកម្មវិធីទូរទស្សន៍អន្តរជាតិនៅកម្ពុជា
  5. វិញ្ញាសាដែលមិនមែនជាការចម្អិនក្នុងផ្ទះបាយ MasterChef Cambodia

កម្ពុជា ឈរ​នៅ​ចំណាត់ថ្នាក់​កំពូល​ទាំង១៥​លើ​ពិភពលោក ជាប្រទេស​ល្អបំផុត​សម្រាប់​ការចូលនិវត្តន៍

ភ្នំពេញ៖ យោងតាមទស្សវដ្តី International Living Magazine បានចេញផ្សាយសន្ទស្សន៍ការចូលនិវត្តន៍សាកល ឆ្នាំ២០២២ ដែលបង្ហាញពីចំណាត់ថ្នាក់ប្រទេសល្អបំផុតសម្រាប់ការចូលនិវត្តន៍ ពឹងផ្អែកលើការផ្ដល់ពិន្ទុលើតម្លៃនៃការរស់នៅ អាកាសធាតុ គាំពារសុខភាព លំនៅឋាន អត្ថប្រយោជន៍និងការបញ្ចុះតម្លៃ ឱកាស ដំណើរការទិដ្ឋាការ ព្រមទាំងឱកាសនិងការអភិវឌ្ឍ។

ប្រទេសកម្ពុជា បានស្ថិតនៅចំណាត់ថ្នាក់លេខ១៤ នៅលើពិភពលោក ជាប្រទេសល្អបំផុតសម្រាប់ការចូលនិវត្តន៍។ យោងតាមសន្ទស្សន៍ការចូលនិវត្តន៍សាកល ឆ្នាំ២០២២របស់ទស្សនាវដ្តីខាងលើ បានផ្ដល់ពិន្ទុសរុប ៧២,៣ ពីពិន្ទុពេញ១០០។ កម្ពុជា ឈរនៅចំណាត់ថ្នាក់លេខ២ផងដែរនៅតំបន់អាស៊ាន ដែលជាប្រទេសល្អបំផុតសម្រាប់ការចូលនិវត្តន៍។

ប្រទេសកំពូលទាំង ៣ សម្រាប់ការចូលនិវត្តន៍សាកល ឆ្នាំ២០២២ រួមមានប្រទេស ប៉ាណាម៉ា (៨៦,១ពិន្ទុ) កូស្ដារីកា (៨៥,១ពិន្ទុ) និង ម៉ិកស៊ិក (៨៣,៨ពិន្ទុ)។

សូមជម្រាបថា សន្ទស្សន៍ការចូលនិវត្តន៍សាកល ត្រូវបានប្រមូលពីមតិរាប់រយ និងបទពិសោធន៍ជីវិតពិត ព័ត៌មាន ដែលចងក្រងដោយប្រភពគួរឱ្យទុកចិត្ត នៅក្នុងគោលដៅចូលនិវត្តន៍ដ៏ល្អបំផុតនៅទូទាំងពិភពលោក៕

ប្រភព៖ International Living Magazine

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង