×

Aston Villa ដាក់សំណើ​ទៅកាន់ Juventus ដើម្បី​ចុះហត្ថលេខា​លើ​កីឡាករ​អន្តរជាតិ​អ៊ុយរុយហ្គាយ

ក្រុម Aston Villa នៃក្របខណ្ឌ Premier League បានទាក់ទងជាមួយក្រុម Juventus នៃក្របខណ្ឌ Serie A ក្នុងការដេញថ្លៃដើម្បីចុះហត្ថលេខាលើកីឡាករ Rodrigo Bentancur ខណៈអ្នកចាត់ការ Steven Gerrard មានមហិច្ឆតាពង្រឹងក្រុមរបស់គាត់ ដែលកំពុងឡើងជើងនាពេលបច្ចុប្បន្ន។ នេះបើយោងតាមសារព័ត៌មាន BBC បានចុះផ្សាយ។

ខ្សែបម្រើសញ្ជាតិអ៊ុយរុយហ្គាយវ័យ ២៤ឆ្នាំនេះ បានចូលរួមជាមួយ Juventus ពីក្រុម Boca Juniors នៅប្រទេសអាហ្សង់ទីន កាលពីឆ្នាំ២០១៧ និងបានឈ្នះពានរង្វាន់ Serie A ចំនួន ៣ដង ជាមួយក្រុមសេះបង្កង់។

គួររំឭកថា Aston Villa ទើបតែបានចុះហត្ថលេខាលើកីឡាករ Philippe Coutinho ក្នុងលក្ខខណ្ឌខ្ចីជើងពីក្រុម Barcelona នៃក្របខណ្ឌ La Liga និងបានចំណាយប្រាក់ ២៥លានផោនជូនក្រុម Everton សម្រាប់ខ្សែការពារសញ្ជាតិបារាំង Lucas Digne ក្នុងទីផ្សារដោះដូរកីឡាករនាខែមករានេះ។ រីឯចំណាប់អារម្មណ៍លើកីឡាករ Yves Bissouma របស់ Brighton ត្រូវបានបដិសេធ។

ទោះជាយ៉ាងណា ក៏លោក Gerrard នៅតែចង់បង្កើនធនធានខ្សែបម្រើរបស់គាត់ ហើយការពិភាក្សាជាមួយក្លិបយក្សអ៊ីតាលី Juventus នឹងបន្តនៅសប្តាហ៍នេះ។

Aston Villa ក៏បាននាំអ្នកចាំទីម្នាក់ទៀតមកកាន់កីឡដ្ឋាន Villa Park ក្នុងខែនេះផងដែរ ដោយចុះហត្ថលេខាក្នុងលក្ខខណ្ឌខ្ចីជើងលើកីឡាករស៊ុយអែត Robin Olsen ពីក្រុម Roma នៃក្របខណ្ឌ Serie A ។

កុំភ្លេចរង់ចាំទស្សនា កម្មវិធី CBS Fantasy League ដែលចាក់ផ្សាយរៀងរាល់ថ្ងៃសុក្រ វេលាម៉ោង ២១:០០ – ២២:០០ នៅលើកញ្ចក់ទូរទស្សន៍ CTN ហ្វេសប៊ុកផេកផ្លូវការ CTN TV និង ហ្វេសប៊ុកផេក CBS Sport ។ បន្ទាប់មក នៅរៀងរាល់ចុងសប្ដាហ៍ ទស្សនិកជន ក៏អាចទស្សនាការប្រកួតក្របខណ្ឌ Premier League នៅ CTN និង MyTV បណ្ដើរ លេងឆាតកម្សាន្តបណ្តើរ តាមរយៈតេឡាក្រាមលេខទូរសព្ទ +85578666500 ប៉ុន្តែកុំភ្លេចដាក់រូបភាពពិតប្រាកដរបស់លោកអ្នកនៅតេឡេក្រាមផង ពេលនោះលោកអ្នក នឹងអាចឃើញសាររបស់លោកអ្នកនៅលើកញ្ចក់ទូរទស្សន៍៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង