អាមេរិក៖ បន្ទាប់ពីតារាចម្រៀង The Weekend បានបង្ហាញទំនាក់ទំនងរវាងលោក និងតារាសម្តែងល្បីឈ្មោះ Angelina Jolie តាមរយៈបទចម្រៀងថ្មី Here We Go Again របស់លោកមក ក្រឡេកទៅមើលពីចំណាប់អារម្មណ៍របស់ Jolie វិញបានឱ្យដឹងថា ពេលលែងលះជាមួយ Brad Pitt នាងមានការបារម្ភថានឹងមិនអាចមានទំនាក់ទំនងជាមួយនរណាទៀតឡើយ។
ផ្ទុយទៅវិញ ទំនាក់ទំនងជាមួយ The Weekend ដែលលោកតែងរៀបចំអាហារពេលល្ងាចដ៏កក់ក្តៅ និងរ៉ូមែនទិចនោះ បានធ្វើឱ្យនាងមានអារម្មណ៍ថាដូចបានចាប់ផ្តើមជីវិតថ្មីក្នុងភាពយុវវ័យម្តងទៀតអ៊ីចឹង។
គួររំឭកថា កាលពីឆ្នាំមុនសារព័ត៌មាន US Weekly បានចុះផ្សាយពីការជួបគ្នារបស់តារាប្រុសស្រីទាំង២ ប៉ុន្តែប្រភពបានបញ្ជាក់ថា ការជួបគ្នារបស់អ្នកទាំង២ដោយសារកូនៗរបស់ Jolie ជាអ្នកគាំទ្ររបស់ The Weekend តែប៉ុណ្ណោះមិនមានអ្វីលើសពីនេះឡើយ។
រហូតមកដល់ពេលនេះ ស្ងាត់ៗបទចម្រៀងថ្មីរបស់ The Weekend បែរជារៀបរាប់ពីទំនាក់ទំនងរបស់លោកជាមួយ Jolie ទៅវិញដែលបានធ្វើឱ្យអ្នកគាំទ្រភ្ញាក់ផ្អើលជាខ្លាំង ខណៈមួយរយៈមុន ប្រទះឃើញអ្នកទាំង២ណាត់គ្នាញ៉ាំអាហារពេលល្ងាចជាញឹកញាប់៕