×

ប៉ូឡូញ ផ្ដល់​វ៉ាក់សាំង​អាស្ត្រាហ្សេនីកា ៣០ម៉ឺនដូស​ជូន​កម្ពុជា

ភ្នំពេញ៖ រដ្ឋាភិបាលប៉ូឡូញ នឹងផ្តល់វ៉ាក់បង្ការជំងឺកូវីដ១៩ ប្រភេទ អាស្ត្រាហ្សេនីកា (AstraZeneca) ចំនួន ៣០ម៉ឺនដូស ជូនដល់រាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា ដើម្បីចូលរួមប្រយុទ្ធប្រឆាំងការរាតត្បាតជំងឺកូវីដ១៩។ នេះបើយោងតាមការចុះផ្សាយរបស់បណ្ដាញសារព័ត៌មានក្នុងស្រុកមួយ នារសៀលថ្ងៃទី២៤ ខែមករា ឆ្នាំ២០២២នេះ។

ប្រភពបន្តថា លោកស្រី យក់ សម្បត្តិ រដ្ឋលេខាធិការក្រសួងសុខាភិបាល បានមានប្រសាសន៍ថា វ៉ាក់សាំងជាជំនួយរបស់ប៉ូឡូញ នឹងដឹកមកដល់ប្រទេសកម្ពុជានៅល្ងាចថ្ងៃអង្គារ ទី២៥ ខែមករា ឆ្នាំ២០២២។ ក្នុងឱកាសនេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា នឹងអញ្ជើញទៅទទួលដោយផ្ទាល់ នៅព្រលានយន្តហោះអន្តរជាតិភ្នំពេញ៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង