Chelsea បានបញ្ចប់ការចុះហត្ថលេខាលើខ្សែការពារឆ្វេងវ័យ ១៨ឆ្នាំ Dylan Williams ពីក្រុម Derby County នៃក្របខណ្ឌ Championship ក្នុងតម្លៃដែលមិនត្រូវបានបង្ហាញឡើយ។
Williams បានបង្ហាញខ្លួនជាក្រុមដំបូងសរុបចំនួន ៩ដងសម្រាប់ Derby ដែលបានលេងជាលើកដំបូងក្នុងការចាញ់ក្រោមថ្វីជើងក្រុម Chorley ក្នុងពានរង្វាន់ FA Cup កាលពីរដូវកាលមុន។
គេគឺជាកីឡាករដំបូងរបស់ Chelsea នៃទីផ្សារដោះដូរកីឡាករក្នុងខែមករានេះ ជាមួយនឹងគ្រូបង្វឹកក្រុម Derby លោក Wayne Rooney អ្នកចាត់ការក្លិប បាននិយាយកាលពីថ្ងៃសុក្រ ថា លោកមិនឃាត់ Williams ឡើយ ព្រោះនេះជាឱកាសសម្រាប់គេ។
ម្ចាស់ក្លិប Derby ត្រូវជូនដំណឹងដល់ EFL នៅសប្តាហ៍ក្រោយពីរការស្វែងរកទឹកប្រាក់ ៥លានផោន ដើម្បីរក្សាក្លិបឱ្យដំណើរការរហូតដល់បញ្ចប់រដូវកាលនេះ បើមិនដូច្នោះទេ ក្លិបប្រឈមមុខនឹងការរំសាយ។
Williams គឺជាកីឡាករទី៥ ដែលបានចាកចេញពី Derby ក្នុងខែនេះ បន្ទាប់ពីកីឡាករ David Marshall, Phil Jagielka, Graeme Shinnie និង Sam Baldock ។
Derby ស្ថិតនៅលេខ២៣ ក្នុងតារាង Championship និង មានគម្លាត៨ពិន្ទុពីតំបន់សុវត្ថិភាព បន្ទាប់ពីរងការពិន័យកាត់ ២១ពិន្ទុ កាលពីដើមរដូវកាលនេះ។
កុំភ្លេចរង់ចាំទស្សនា កម្មវិធី CBS Fantasy League ដែលចាក់ផ្សាយរៀងរាល់ថ្ងៃសុក្រ វេលាម៉ោង ២១:០០ – ២២:០០ នៅលើកញ្ចក់ទូរទស្សន៍ CTN ហ្វេសប៊ុកផេកផ្លូវការ CTN TV និង ហ្វេសប៊ុកផេក CBS Sport ។ បន្ទាប់មក នៅរៀងរាល់ចុងសប្ដាហ៍ ទស្សនិកជន ក៏អាចទស្សនាការប្រកួតក្របខណ្ឌ Premier League នៅ CTN និង MyTV បណ្ដើរ លេងឆាតកម្សាន្តបណ្តើរ តាមរយៈតេឡាក្រាមលេខទូរសព្ទ +85578666500 ប៉ុន្តែកុំភ្លេចដាក់រូបភាពពិតប្រាកដរបស់លោកអ្នកនៅតេឡេក្រាមផង ពេលនោះលោកអ្នក នឹងអាចឃើញសាររបស់លោកអ្នកនៅលើកញ្ចក់ទូរទស្សន៍៕