កំពង់ឆ្នាំង៖ មានករណីគ្រោះថ្នាក់ក្រឡាប់សាឡាងមួយគ្រឿង ខណៈដែលរថយន្តដឹកឥដ្ឋ ១គ្រឿង បានបើកឡើងដើម្បីចម្លងទៅត្រើយម្ខាងទៀត ប៉ុន្តែដោយសាររថយន្តដាច់ហ្រ្វាំង ជាន់មិនជាប់ក៏បណ្តាលឱ្យជ្រុលទៅបុកបង្កាន់ដៃសាឡាង និងផ្អៀងធ្លាក់រថយន្តចូលក្នុងទឹក តែមិនបណ្តាលឱ្យមានមនុស្សណាម្នាក់រងគ្រោះថ្នាក់ទេ។
ក្នុងករណីនេះ បានកើតឡើងនៅវេលាម៉ោងប្រមាណជា ១០ព្រឹក ថ្ងៃទី២៤ ខែមករា ឆ្នាំ២០២២ នៅកំពង់ដរកំពង់ប្រសាទ ភូមិកំពង់ប្រាសាទ ឃុំសែប ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំ។ សាឡាងនេះគឺ ដឹកតែរថយន្តដឹកឥដ្ឋមួយគ្រឿងប៉ុណ្ណោះ៕