កម្សាន្ត៖ តាំងពីបាននាង កាឡី ធ្វើជាប្រពន្ធចុងមក កុដម្ពី បានផ្លាស់ប្តូរទាំងស្រុងតាំងពីស្រលាញ់ កុល កេសី ខ្លាំងរហូតពេលនេះបែរត្រូវនាង កាឡី ផ្លុំត្រចៀកលែងស្គាល់សខ្មៅដូចមនុស្ស២ផ្សេងគ្នាអ៊ីចឹង។ ភាសាពីរោះពិសារបស់ កុដម្ពី ប្រែទៅជាគំរោះគំរើយ និងដល់ថ្នាក់ប្រើហិង្សាដាក់ កុល កេសី និងមរណមាតា ថែមទៀតផង។
សម្រាប់ឈុតយប់នេះ ទស្សនិកជនប្រាកដជានឹកអាណិតដល់ មរណមាតា ខ្លាំងជាមិនខាន មិនដឹងថាក្មេងស្រីតូចកម្សត់រូបនេះ ធ្វើអ្វីខុសបានជាត្រូវ កុដម្ពី វាយខ្លាំងដល់ថ្នាក់នេះ។ ចង់ដឹងកាន់តែច្បាស់ កុំភ្លេចរង់ចាំទស្សនាទាំងអស់គ្នានៅយប់នេះវេលាម៉ោង ៨យប់នៅលើកញ្ចក់ទូរទស្សន៍ CTN និងមានផ្សាយផ្ទាល់នៅ CBS Digital លើផេកផ្លូវការរបស់ CTN TV Drama ផងដែរ៕