×
ព័ត៌មានថ្មី
  1. ត្រលប់ទៅរដូវកាលទី៣ ការប្រកួតដែលគ្រឿងផ្សំពណ៌ខ្មៅក្នុងផ្ទះបាយ MasterChef Cambodia (មានវីឌីអូ)
  2. ឱកាសដ៏កម្រ! កម្មវិធី កម្លាំងគោជល់ ដែលទទួលការឧបត្ថម្ភផ្ដាច់មុខដោយ Red Bull នឹងឆ្ពោះទៅកាន់ទីតាំងទីពីរនាចុងសប្ដាហ៍នេះ ទទួលពាក្យនៅសួនមាត់ទន្លេ ក្រុងកំពង់ចាម
  3. ក្រុមបាល់ទាត់ Angkor United លើកពានក្នុងកម្មវិធីប្រកួតដ៏ធំរបស់ Ian Thompson Memorial Tournament ដោយបានបង្ហាញអំពីមនោសញ្ចេតនាបាល់ទាត់ និងភាពជាដៃគូ
  4. លោក ឃួន សំអន សម្រេចក្ដីស្រមៃដ៏អស្ចារ្យ សង់ផ្ទះថ្មី បំពេញបំណងក្រោយក្លាយជាម្ចាស់ជ័យលាភី MasterChef
  5. «សមរភូមិសំណើច» សប្ដាហ៍នេះ ជួបជាមួយការតេស្តសមត្ថភាពពិតៗរបស់ក្រុមផ្ការីកគ្រប់រដូវ ក្នុងការប្រកួតមិត្តភាពជាលើកដំបូង!

សិស្សពូកែ​និទ្ទេសA​ទាំង៥៤នាក់ នៅខេត្តត្បូងឃ្មុំ ទទួលបាន​កុំព្យូទ័រ​យូដៃ​ម្នាក់១គ្រឿង ជារង្វាន់​លើកទឹកចិត្ត​របស់​លោក ហ៊ុន ម៉ាណែត

ត្បូងឃ្មុំ៖ កុំព្យូទ័រយួរដៃ (computer latop) ចំនួន ៥៤គ្រឿង ព្រមទាំងថវិកា ជារង្វាន់របស់ លោក ហ៊ុន ម៉ាណែត ត្រូវបាន លោក ជាម ច័ន្ទសោភ័ណ អភិបាលខេត្តត្បូងឃ្មុំ នាំយកទៅផ្តល់ជូនសិស្សានុសិស្សប្រលងជាប់សញ្ញាបត្រទុតិយភូមិ(បាក់ឌុប) និទ្ទេសA ទាំង៥៤នាក់ ក្នុងឆ្នាំសិក្សា២០២០-២០២១ ដែលជាការលើកទឹកចិត្តដល់អ្នកដែលបានខិតខំសិក្សា ប្រលងជាប់ទទួលបាននិទ្ទេសល្អ ក្នុងចំណោមសិស្សដែលប្រលងជាប់ជាស្ថាពរសរុបចំនួន ២៩៤៤នាក់ ក្នុងខេត្តត្បូងឃ្មុំទាំងមូល ទោះជាស្ថិតក្នុងការលំបាកសិក្សារៀនសូត្រ។

ជាមួយនឹងការផ្ដល់ជូននេះ លោក ជាម ច័ន្ទសោភ័ណ បានផ្ដាំផ្ញើ និងណែនាំដល់សិស្សៗទាំងអស់ត្រូវខិតខំបន្តការសិក្សានៅថ្នាក់ឧត្តមសិក្សាឱ្យបានជោគជ័យគ្រប់គ្នា ពិសេសត្រូវជ្រើសរើសមុខជំនាញដែលខ្លួនពេញចិត្ត ក្នុងនោះក៏ត្រូវខិតខំប្រឹងរៀនភាសាបរទេស និងជំនាញកុំព្យូទ័រ ព្រោះជំនាញទាំងពីរនេះ ជាស្ពានយ៉ាងសំខាន់ទាំងក្នុងការសិក្សា និងពេលចេញទៅធ្វើការងារផ្សេងៗ។

សូមជម្រាបថា នេះជាលើកទី ២ហើយ សម្រាប់សិស្សានុសិស្សដែលប្រឡងជាប់និទ្ទេសA ក្នុងខេត្តត្បូងឃ្មុំ ទទួលបានការលើកទឹកចិត្តពីថ្នាក់ដឹកនាំ គណបក្សកាលពីថ្ងៃទី២០ កន្លងទៅ។ ពួកគាត់ក៏បានទទួលការលើកទឹកចិត្តពីសំណាក់លោកឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួងរៀបចំដែនដីន គរូបនីយកម្ម និងសំណង់ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តត្បូងឃ្មុំផងដែរ៕

ដោយ៖ ជឹង សេងឡុង

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង