×
ព័ត៌មានថ្មី
  1. ហេតុអ្វីការតោងបែបនេះ សំខាន់សម្រាប់ការតេស្តសាកល្បងលើបេក្ខជនកម្លាំងគោជល់ Red Bull Power ?
  2. លោកជំទាវអ្នកឧកញ៉ា ម៉ៅ ចំណាន គិតម៉េង ដឹកនាំគណៈប្រតិភូសមាគមសិល្បករខ្មែរ ទស្សនកិច្ចនៅអង្គការហ្វារពន្លឺសិល្បៈ ខេត្តបាត់ដំបង
  3. «សមរភូមិសំណើច» សប្ដាហ៍នេះ ការប្រកួតដ៏សំខាន់ ក្រុមផ្ការីកត្រៀមចូលសមរភូមិលើទីលាន ដើម្បីសម្រេចជោគវាសនារបស់ក្លិប
  4. លោកជំទាវអ្នកឧកញ៉ា ម៉ៅ ចំណាន គិតម៉េង ប្រធានសមាគមសិល្បករខ្មែរ បានរៀបចំជំនួបពិភាក្សាដាច់ដោយឡែកមួយជាមួយនឹងសមាជិកសកម្មរបស់សមាគមសិល្បករខ្មែរ ជុំវិញដំណើរវិវត្តន៍ការងាររយៈពេល១ឆ្នាំ
  5. កម្មវិធីកម្លាំងគោជល់ ឧបត្ថម្ភផ្ដាច់មុខដោយ Red Bull លាតត្រដាងបេក្ខភាពឈានទៅវគ្គបន្ទាប់ 15 នាក់ដំបូង ខណៈអ្នកជាប់នឹងត្រូវបង្ហាញជាបន្តបន្ទាប់

Moses Chan ខ្លាច​ឆ្លងកូវីដ១៩​ដោយ​អចេតនា និង​អាចនាំទុក្ខ​ដល់​ប្រពន្ធកូន ដល់​ថ្នាក់​សូម្បី​តែគេង​ពេលយប់​ក៏​លោក​ពាក់ម៉ាសដែរ

ហុងកុង៖ ចាប់តាំងពីវីរុសកូវីដ១៩បានរីករាលដាលទូទាំងពិភពលោកមក តារាសម្តែងដ៏មានប្រជាប្រិយភាព Moses Chan តែងមានការប្រុងប្រយ័ត្នខ្ពស់បំផុតមិនថាពេលចូលរួមក្នុងកម្មវិធីណាមួយ ឬថតភាពយន្តឡើយ គឺលោកតែងពាក់ម៉ាស និងព្យាយាមរក្សាគម្លាតតាមដែលអាចធ្វើបាន។

ក្នុងពេលថ្មីៗនេះដែរ តារាសម្តែងប្រុសវ័យ ៥០ឆ្នាំរូបនេះ ក៏មមាញឹកក្នុងការថតភាពយន្តថ្មីរបស់លោក ដូចនេះបន្ទាប់ពីថតចប់មួយឈុតៗលោក តែងប្រញាប់ពាក់ម៉ាស និងរក្សាគម្លាតពីក្រុមការងារឯទៀតតាមលទ្ធភាពដែលអាចធ្វើបាន។

ដោយហេតុខ្លាចឆ្លងវីរុសនេះដោយអចេតនា សូម្បីតែពេលត្រលប់ទៅផ្ទះវិញ លោកបានរក្សាគម្លាតជាមួយប្រពន្ធកូន និងពាក់ម៉ាសគេងពេលយប់ទៀតផង។ លោកបានបញ្ជាក់ឱ្យដឹងថា ក្នុងផ្ទះមានក្មេងច្រើនណាស់ ដូចនេះលោក ត្រូវមានការប្រុងប្រយ័ត្នឱ្យបានខ្ពស់បំផុត ដើម្បីឱ្យប្រាកដចិត្តថា ប្រពន្ធកូនរបស់លោក មានសុវត្ថិភាព៕

 

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង