×

Sevilla ឈាន​ដល់​កិច្ចព្រមព្រៀង​ជាមួយ Man Utd ក្នុង​លក្ខខណ្ឌ​ខ្ចីជើង Anthony Martial

Sevilla នៃក្របខណ្ឌ La Liga ដែលកំពុងឈរនៅលេខ២ក្នុងតារាង បានឈានដល់កិច្ចព្រមព្រៀងចុះហត្ថលេខាលើខ្សែប្រយុទ្ធ Anthony Martial ក្នុងលក្ខខណ្ឌខ្ចីជើងពី Manchester United ក្នុងរយៈពេលដែលនៅសល់សម្រាប់រដូវកាល២០២១-២០២២នេះ។

កីឡាករវ័យ ២៦ឆ្នាំនេះ នឹងចូលរួមជាមួយក្រុម La Liga ដែលបានយល់ព្រមជាមួយក្រុមមកពីក្របខណ្ឌ Premier League ដែលធានាចេញថ្លៃប្រាក់ឈ្នួលពេញរបស់ Martial រហូតដល់ចុងបញ្ចប់នៃរដូវកាលនេះ។

Martial នឹងហោះហើរពីទីក្រុងប៉ារីស ជាកន្លែងដែលគេរស់នៅបច្ចុប្បន្ន ទៅកាន់ទីក្រុង Seville នៅថ្ងៃអង្គារ ទី២៥ ខែមករា ដើម្បីពិនិត្យសុខភាព។

ខ្សែប្រយុទ្ធរូបនេះ តែងតែចង់ចូលរួមជាមួយ Sevilla ក្នុងខែនេះ បើទោះបីជាមានការចាប់អារម្មណ៍ពីក្រុម Juventus និង Barcelona ក៏ដោយ។ សារព័ត៌មាន Sky Sports បានទម្លាយព័ត៌មានទាំងស្រុងកាលពីខែធ្នូ ថា Martial ចង់ចាកចេញពី Man United ដើម្បីស្វែងរកឱកាសលេងឱ្យបានទៀងទាត់។

Martial ជាកីឡាករវ័យក្មេងដែលមានតម្លៃខ្លួនថ្លៃបំផុតរបស់ពិភពលោក នៅពេលដែលគេ បានចូលរួមជាមួយ Man United ពីក្លិប Monaco ក្នុងឆ្នាំ២០១៥ ហើយបានរកគ្រាប់បាល់បាន ៧៩ គ្រាប់ក្នុងការបង្ហាញខ្លួន ២៦៩ដង។ ប៉ុន្តែគេបានជួបនឹងការប្រកួតប្រជែងខ្ពស់ បន្ទាប់ពីការចុះហត្ថលេខារបស់ Cristiano Ronaldo និង Jadon Sancho នៅរដូវក្តៅ ក៏ដូចជាទម្រង់លេងដ៏ល្អរបស់ Mason Greenwood ។

Martial លេងបាន ៤ ដងប៉ុណ្ណោះសម្រាប់ ក្រុមបិសាចក្រហម ក្នុងរដូវកាលនេះ។ លោក Ralf Rangnick ជាអ្នកចាត់ការបណ្តោះអាសន្នរបស់ក្លិបថា Martial សុំមិនលេងក្នុងលទ្ធផលស្មើ ២-២ នៅ Aston Villa កាលពីពាក់កណ្ដាលខែមករានេះ។ យ៉ាងណា កីឡាករអន្តរជាតិបារាំង បានបដិសេធ ការអះអាងរបស់អ្នកចាត់ការ Rangnick ។

កុំភ្លេចរង់ចាំទស្សនា កម្មវិធី CBS Fantasy League ដែលចាក់ផ្សាយរៀងរាល់ថ្ងៃសុក្រ វេលាម៉ោង ២១:០០ – ២២:០០ នៅលើកញ្ចក់ទូរទស្សន៍ CTN ហ្វេសប៊ុកផេកផ្លូវការ CTN TV និង ហ្វេសប៊ុកផេក CBS Sport ។ បន្ទាប់មក នៅរៀងរាល់ចុងសប្ដាហ៍ ទស្សនិកជន ក៏អាចទស្សនាការប្រកួតក្របខណ្ឌ Premier League នៅ CTN និង MyTV បណ្ដើរ លេងឆាតកម្សាន្តបណ្តើរ តាមរយៈតេឡាក្រាមលេខទូរសព្ទ +85578666500 ប៉ុន្តែកុំភ្លេចដាក់រូបភាពពិតប្រាកដរបស់លោកអ្នកនៅតេឡេក្រាមផង ពេលនោះលោកអ្នក នឹងអាចឃើញសាររបស់លោកអ្នកនៅលើកញ្ចក់ទូរទស្សន៍៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង