×

លោក Claudio Ranieri ត្រូវបាន​បញ្ចប់​តំណែង​ជាអ្នកចាត់ការ​ក្រុម Watford

លោក Claudio Ranieri ត្រូវបានម្ចាស់ក្លិប Watford សម្រេចឱ្យចែកផ្លូវគ្នា បន្ទាប់ពីដឹកនាំបានជាង ៣ខែ ដោយក្លិបនេះស្ថិតនៅលេខ១៩ ក្នុងតារាងក្របខណ្ឌ Premier League ។

Ranieri បានបរាជ័យក្នុងការបង្វែរជោគវាសនារបស់ក្រុម Watford ចាប់តាំងពីត្រូវបានតែងតាំងក្នុងខែតុលា ដោយបានធ្លាក់ចូលទៅក្នុងតំបន់កាត់ចោលនៃក្របខណ្ឌ Premier League ជាលើកដំបូងក្នុងរដូវកាលនេះ បន្ទាប់ពីការប្រកួតចាញ់ក្រុម Norwich ក្នុងលទ្ធផល ៣-០ កាលពីសប្ដាហ៍មុន។

ក្រោមការដឹកនាំរបស់ Ranieri ក្រុម Watford បានចាញ់ ៧លើកក្នុងចំណោមការប្រកួតលីគចំនួន ៨ ចុងក្រោយរបស់ពួកគេ។ ជ័យជម្នះចុងក្រោយបំផុតរបស់ពួកគេ គឺការបំបាក់ក្រុម Manchester United ៤-១ កាលពីខែវិច្ឆិកា នៅកីឡដ្ឋាន Vicarage Road របស់ពួកគេ ។

តាមរយៈការបណ្តេញលោក Ranieri នៅពេលនេះ ក្រុមប្រឹក្សាភិបាលរបស់ Watford បានផ្តល់ពេលវេលាច្រើនក្នុងការស្វែងរកអ្នកស្នងតំណែង ដោយការប្រកួតបន្ទាប់ត្រូវប៉ះ Burnley ដែលជាក្រុមបាតតារាង Premier League ។

Ranieri បានជំនួសតំណែងលោក Xisco Munoz ដែលបានដឹកនាំការប្រកួត Premier League ៧ លើកដំបូងរបស់ Watford កាលពីដើមរដូវកាលនេះ ដោយឈ្នះ ២ដង និងចាញ់ ៤ដង។ លោក Munoz បានជួយឱ្យពួកគេ ឡើងទៅក្របខណ្ឌកំពូលអង់គ្លេស កាលពីរដូវកាលមុន។

ការចាកចេញរបស់លោក Ranieri មានន័យថា Watford បានបណ្ដេញគ្រូបង្វឹកចំនួន ៥នាក់ចាប់តាំងពីការចាកចេញរបស់លោក Javi Gracia ក្នុងខែកញ្ញា ឆ្នាំ២០១៩។

កុំភ្លេចរង់ចាំទស្សនា កម្មវិធី CBS Fantasy League ដែលចាក់ផ្សាយរៀងរាល់ថ្ងៃសុក្រ វេលាម៉ោង ២១:០០ – ២២:០០ នៅលើកញ្ចក់ទូរទស្សន៍ CTN ហ្វេសប៊ុកផេកផ្លូវការ CTN TV និង ហ្វេសប៊ុកផេក CBS Sport ។ បន្ទាប់មក នៅរៀងរាល់ចុងសប្ដាហ៍ ទស្សនិកជន ក៏អាចទស្សនាការប្រកួតក្របខណ្ឌ Premier League នៅ CTN និង MyTV បណ្ដើរ លេងឆាតកម្សាន្តបណ្តើរ តាមរយៈតេឡាក្រាមលេខទូរសព្ទ +85578666500 ប៉ុន្តែកុំភ្លេចដាក់រូបភាពពិតប្រាកដរបស់លោកអ្នកនៅតេឡេក្រាមផង ពេលនោះលោកអ្នក នឹងអាចឃើញសាររបស់លោកអ្នកនៅលើកញ្ចក់ទូរទស្សន៍៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង