×
ព័ត៌មានថ្មី
  1. 📲 ត្រឹមតែមួយប៉ព្រិចភ្នែក! ស្កេន QR Code ចុះឈ្មោះភ្លាម ក្លាយជាបេក្ខជនក្នុងកម្មវិធីលំដាប់ពិភពលោកភ្លែត! ក្មេងៗអាយុ ៨-១៣ ឆ្នាំ រួសរាន់ដាក់ពាក្យឥឡូវនេះ! 🍳✨
  2. ថ្ងៃអាទិត្យនេះ អាលីសា នឹងមកបញ្ចេញស្នាដៃធ្វើម្ហូបពិសេស ដឹងតែប្លែកមាត់ ប្លែកអារម្មណ៍ហ្មងជាមួយកម្មវិធី Cook & Chill by Cambodia Premium!
  3. យប់ថ្ងៃអាទិត្យនេះ Cook & Chill មានរឿងរ៉ាវដ៏កក់ក្ដៅចង់ចែករំលែក ក្នុងឱកាសទិវាសិទ្ធិនារី! 💐✨
  4. ចង់ដឹងអត់ថា បូរ៉ា MasterChef យកក្រូចថ្លុងមកច្នៃជាម្ហូបអីខ្លះក្នុងកម្មវិធី Cook & Chill នៅថ្ងៃអាទិត្យសប្ដាហ៍នេះ? 🍊🍽
  5. ឧកញ៉ា គិត ស៊ូឡា បរិច្ចាគថវិកាជាង ១,៥ លានដុល្លារ ជូនកាកបាទក្រហមកម្ពុជា សម្រាប់ទិវា ៨ ឧសភា ២០២៦

អាជ្ញាធរ​រាជធានីភ្នំពេញ នឹង​ចាត់វិធានការ​លើ​បុគ្គល​ដែល​បំពាន​លើ​បម្រាម​៣ចំណុចនេះ នា​ឱកាសបុណ្យចូលឆ្នាំប្រពៃណីចិន

ភ្នំពេញ៖ រដ្ឋបាលរាជធានីភ្នំពេញ បានចេញសេចក្ដីជូនដំណឹង ស្ដីពីការរៀបចំសន្ដិសុខ សុវត្ថិភាព សណ្ដាប់ធ្នាប់ និងរបៀបរៀបរយសាធារណៈ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីចិន និងវៀតណាម ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី៣១ ខែមករា ឆ្នាំ២០២២ ដល់ថ្ងៃទី០៣ ខែកុម្ភៈ ឆ្នាំ២០២២ ខាងមុខ។

ក្នុងសេចក្ដីជូនដំណឹងនេះ រដ្ឋបាលរាជធានីភ្នំពេញ បានហាមឃាត់ដាច់ខាត ចំពោះ៖ ១. សកម្មភាព ដុតផាវ កាំជ្រួច ឬបង្កសំឡេងផ្ទុះគ្រប់ប្រភេទក្នុងឱកាសពិធីបុណ្យនេះ ២. ការលេងល្បែងស៊ីសងគ្រប់ប្រភេទ និង ៣. ការហែក្បួនផ្សេងៗ ទាំងបែបសាសនា ឬប្រពៃណីដែលគ្មានការអនុញ្ញាត។

ចំពោះបុគ្គល ដែលបំពានសេចក្ដីណែនាំ ឬប្រព្រឹត្តិល្មើសបង្កចលាចលក្នុងសង្គម បាត់សណ្ដាប់ធ្នាប់ សន្តិសុខ សុវត្ថិភាព និងរបៀបរៀបរយសាធារណៈ ត្រូវទទួលទោសតាមច្បាប់ជាធរមាន៕

 

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង