×

បន្ទាប់ពី​ម្តាយ​បានស្លា ប់ទៅ ជីវិត​តារាសម្តែង សោម ស្រីនាថ ត្រូវ​រ៉ាប់រង​គ្រប់យ៉ាង​ត្បិតខ្លួន​ជាកូនស្រីច្បង

Review៖ ជាមួយនឹងការដែលឃើញភាពសប្បាយរីករាយក្នុងអាជីពជាអ្នកសម្តែង និងកំពុងអភិវឌ្ឍខ្លួនជាពិធីការិនីផងនោះ មិនមានមនុស្សច្រើនឡើយដែលដឹងថា តារាស្រីរូបនេះ បានហែលឆ្លងភាពលំបាកច្រើនប៉ុណ្ណាក្នុងជីវិតដោយឪពុកម្តាយបានចែកផ្លូវគ្នាតាំងពីតូច។ រីឯ៥ឆ្នាំមុននេះ ម្តាយរបស់នាង ក៏បានទទួលមរណភាព ដោយសារជំងឺមហារីក បន្សល់ទុកនូវកូនប្រុសស្រី៣នាក់ ឱ្យនៅតែលតោលគ្មានកោះគ្មានត្រើយ។

ទោះជាលំបាកខ្លាំងយ៉ាងណាក៏ដោយ ប៉ុន្តែដោយសារមានឈ្មោះជាកូនស្រីច្បង ធ្វើឱ្យកញ្ញា សោម ស្រីនាថ ខំប្រឹងពុះពាររកប្រាក់មកផ្គត់ផ្គង់ជីវភាព ដែលមានប្អូនប្រុសភ្លោះ២នាក់ទៀត ត្រូវទំនុកបម្រុង។ ទម្រាំមានជីវភាពសមរម្យមួយដូចបច្ចុប្បន្ន សោម ស្រីនាថ បានលះបង់កម្លាំងកាយចិត្តជាច្រើន ដើម្បីអនាគតប្អូនប្រុសបានសិក្សា មានចំណេះដឹងទុកប្រើប្រាស់នាពេលអនាគត។

ចង់ដឹងថា ជីវិតតារាស្រីវ័យក្មេងរូបនេះបានហែលឆ្លងទុក្ខលំបាកអ្វីខ្លះទម្រាំទទួលបានជីវិតសមរម្យមួយដូចសព្វថ្ងៃ តោះទៅទស្សនាវីដេអូក្នុងកម្មវិធី “ពីនេះពីនោះជាមួយសុខគា” ទាំងអស់គ្នា៕

(ទស្សនាវីដេអូ)

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង