ភ្នំពេញ៖ កម្មវិធី “ប៉ុណ្ណឹងសើចទេ” បានធ្វើឱ្យទស្សនិកជន សើចសប្បាយតាមរយៈការសម្តែងពីក្រុមតារាជាច្រើនរូប ដែលមិនមានជំនាញក្នុងការសម្តែងកំប្លែងពីមុនឡើយ តែពួកគាត់ បានខិតខំប្រឹងប្រែងសម្តែងអស់លទ្ធភាព ដោយមានគ្រូបង្វឹកជាក្រុមតារាកំប្លែងប្រចាំ CBS ជាអ្នកបង្វឹកដោយផ្ទាល់។
ពីមួយសប្តាហ៍ទៅមួយសប្តាហ៍ ជើងខ្លាំងដែលអាចយកពិន្ទុពីគណៈកម្មការ និងសំណើចពីទស្សនិកជនបានច្រើនជាងគេ នឹងបានក្លាយជាជើងខ្លាំងប្រចាំសប្តាហ៍ ដែលនឹងមានឱកាសឆ្ពោះទៅកាន់វគ្គផ្តាច់ព្រ័ត្រដណ្តើមប្រាក់រង្វាន់ ៨លានរៀលទៀតផង។
ចង់ដឹងថា ជើងខ្លាំងប្រចាំសប្តាហ៍ថ្មីនេះ គឺជាក្រុមណាមួយ កុំភ្លេចរង់ចាំទស្សនាកម្មវិធី “ប៉ុណ្ណឹងសើចទេ” ដែលមានផ្សាយជូនទស្សនារៀងរាល់ថ្ងៃអង្គារ វេលាម៉ោង ៧យប់ ដែលមានចាក់ផ្សាយនៅលើកញ្ចក់ទូរទស្សន៍ MyTV និង CBS Digital លើផេកផ្លូវការរបស់ MyTV៕
(ទស្សនាវីដេអូ)